គ្រូពេទ្យ​វះកាត់​ដុំ​សាច់​ទម្ងន់ ២៨ គីឡូ​ចេញពី​ស្បូន​ស្ត្រី​ម្នាក់​ដោយ​ជោគជ័យ​

2007
ចែករម្លែក
  • 13
    Shares

​យោងតាម​របាយការណ៍ ករណី​វេជ្ជសាស្ត្រ​ថ្មី​មួយ ដែល​ត្រូវបាន​ចុះផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ វេជ្ជសាស្ត្រ​អង់គ្លេស (British Medical Journal) បានឱ្យដឹងថា ក្រុមគ្រូពេទ្យ បាន​វះកាត់ ដុំ​សាច់ ទម្ងន់​ស្ទើរតែ​រាប់សិប​គីឡូក្រាម ចេញពី​ស្បូន​របស់​ស្ត្រី​វ័យ ៥៣ ឆ្នាំ​ម្នាក់ ដោយ ជោគជ័យ​។​

​ដោយសារតែ​ដុំ​សាច់​យ៉ាង​ធំ​នេះ សម្ងំ​រស់នៅក្នុង​ស្បូន​របស់ខ្លួន ស្ត្រី​ន ធ្វើឱ្យ​អ្នកជំងឺ​ខាងលើ ពិបាក​ដកដង្ហើម​យ៉ាង​ខ្លាំង អស់​រយៈពេល ៦ ខែ​។ ជា​សំណាងល្អ ក្រុម​វេជ្ជបណ្ឌិត នៅ​ប្រទេស​សិង្ហ​បុរី បាន​វះកាត់​សង្គ្រោះ​ជីវិត​របស់គាត់ ដោយ​ជោគជ័យ​។​

​របាយការណ៍​វេជ្ជសាស្ត្រ​ដដែល បាន​បញ្ជាក់ថា ដុំ​សាច់​នេះ មាន​ទម្ងន់​រហូតដល់​ទៅ ២៨ គីឡូក្រាម និង​មាន​ប្រវែង ៦៤ សង់ទីម៉ែត្រ គួរឱ្យខ្លាច​។ ចំណែកឯ​ស្ត្រី​អ្នកជំងឺ​បាន​បាត់បង់ ឈាម​យ៉ាងច្រើន រហូតដល់​ទៅ ៧ លីត្រ នៅក្នុង​ការវះកាត់​៕ ប្រែ​សម្រួល​៖ ខុម​