គ្រូពេទ្យ​វះកាត់​រុស្ស៊ី​យក​ដុំ​សាច់​ដៃ​ស្បូន​ទម្ងន់​ដល់​ទៅ ២៥ គីឡូក្រាម​ចេញពី​ពោះ​ស្ត្រី​ម្នាក់​

799
ចែករម្លែក

​វេជ្ជបណ្ឌិត​នៅ​ប្រទេស​រុស្ស៊ី​បាន​វះកាត់​ដុំ​សាច់​ទម្ងន់ ២៥ គីឡូក្រាម​ចេញពី​ដៃ​ស្បូន​របស់​ស្ត្រី​ម្នាក់​។ នេះ​យោងតាម​កាសែត​ដេលី​មែន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៨​សីហា​។​

​ស្ត្រី​វ័យ ៥៩ ឆ្នាំ​រូបនោះ​បាន​ទៅដល់​មន្ទីរពេទ្យ​ដោយ​ឈឺចាប់​ខ្លាំង​និង​ពិបាក​ដកដង្ហើម​។ ពេល​អង្កេត​មើល​បន្ថែម គ្រូពេទ្យ​វះកាត់​បាន​រក​ឃើញ​មាន​ដុំ​សាច់​ដ៏​ធំ​ដុះ​នៅក្នុង​ពោះ​របស់​នាង ហើយ​ប្រញាប់ប្រញាល់​បញ្ជូន​នាង​ចូល​បន្ទប់វះកាត់​។​

​រូបភាព​ពី​ក្នុង​ស្គ្រី​ន​បង្ហាញ​គ្រូពេទ្យ​វះកាត់​កំពុង​បោះចោល​ដុំ​សាច់​ដ៏​ធំ​និង​ទន់ៗ​ចូលទៅក្នុង​ធុងសំរាម​។​

​លោក​វេជ្ជបណ្ឌិត ឌី​មី​ទ្រី អា​រី​យូ​ទីន បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​វះកាត់ ដែល​គេ​មើលឃើញ​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការវះកាត់ ដើម្បី​យក​ដុំ​សាច់​អន្ធិលៗ​ចេញពី​ពោះ​ស្ត្រី​មិន​បញ្ចេញ​ឈ្មោះ​នោះ​។​

​ដុំ​សាច់​នោះ​មើលទៅ​ដូច​បាល់​ប៉ោងៗ​លេង​នៅ​ឆ្នេរសមុទ្រ និង មាន​ទម្ងន់ ២៥ គីឡូក្រាម​។ ដុំ​សាច់​ក្រពេញ​អូវែ​អាច​រីក​ធំធាត់​យ៉ាង​ធំ​សម្បើម ព្រោះ​វា​មិន​បង្ក​រោគសញ្ញា​អ្វី​នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស