គ្រូពេទ្យ​វះកាត់​អាមេរិក​និង​មិត្តស្រី​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​ជនរងគ្រោះ “​រាប់រយ​នាក់​”

459
ចែករម្លែក
  • 89
    Shares

​គ្រូពេទ្យ​វះកាត់​ឆ្អឹង​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​និង​មិត្តស្រី​របស់គាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​និង​រួមភេទ​លើ​ស្ត្រី​២​នាក់​។​

​រដ្ឋអាជ្ញា​សង្ស័យថា​ករណីនេះ​អាចពាក់ព័ន្ធ​នឹង​ជនរងគ្រោះ​រាប់រយ​នាក់​។​

​អាជ្ញាធរ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP កាលពី​ថ្ងៃ​អង្គារ​ទី​១៨​កញ្ញា​ថា ពួកគេ​បានទទួល​តម្រុយ​រាប់សិប​នាក់​នៅក្នុង​ការស៊ើបអង្កេត​នេះ គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​សន្និសីទ​សារព័ត៌មាន​មួយ​បាន​ធ្វើឡើង​ដើម្បី​ព្យាយាម​លើកទឹកចិត្ត​ដល់​ស្ត្រី​ផ្សេងទៀត​ឱ្យ​ចូលមក​បំភ្លឺ​។​

​លោកស្រី មី​ឆែ​ល វ៉ាន់​ឌ័​រ លីន​ដិ​ន អ្នកនាំពាក្យ​របស់​រដ្ឋ​អាជ្ញា​តំបន់​អូ​រ៉េ​ង​បាន​និយាយថា “​ខ្ញុំ​ត្រូវបាន​ប្រាប់​ដោយ​ក្រុម​អ្នកស៊ើប​អង្កេត​ថា ទូរស័ព្ទ​របស់​ពួកគេ​បាន​រោទិ៍​យ៉ាងសកម្ម​នៅ​រសៀល​នេះ​។ មនុស្ស​កំពុង​តេ​ប្រាប់​ព័ត៌មាន​បន្ថែម​ជាច្រើន ហើយ​យើង​កំពុង​រវល់​តាមដាន​រាល់​តម្រុយ​បន្ថែមទៀត​”​។​

​វេជ្ជបណ្ឌិត​វះកាត់​ឆ្អឹង លោក ហ្គ្រែ​ន វី​លលៀម រ៉ូ​ប៊ី​ឆូ (Grant William Robicheaux) អាយុ ៣៨ ឆ្នាំ​និង​មិត្តស្រី​របស់គាត់​ឈ្មោះ សេរី​ស​សា លូ​រ៉ា រី​ឡេ (Cerissa Laura Riley) អាយុ ៣១ ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​ក៏ដូចជា​បទល្មើស​គ្រឿងញៀន​និង​បទល្មើស​ពាក់ព័ន្ធ​នឹង​អាវុធ​ដែល​ប្រព្រឹត្ត​ទៅលើ​ជនរងគ្រោះ​២​នាក់​ចុងក្រោយ​។​

​លោក រ៉ូ​ប៊ី​ឆូ ដែល​ធ្លាប់បាន​បង្ហាញខ្លួន​នៅលើ​កម្មវិធី “Online Dating Rituals of the American Male” របស់​ទូរទស្សន៍ Bravo និង នាង​រី​ឡេ នឹងត្រូវ​នាំខ្លួន​មក​ឆ្លើយ​នៅមុខ​តុលាការ​នៅ​ថ្ងៃទី ២៥ ខែតុលា​ខាងមុខ​។​

​លោកស្រី មី​ឆែ​ល វ៉ាន់​ឌ័​រ លីន​ដិ​ន បាន​និយាយថា ក្រុម​អ្នកស៊ើប​អង្កេត​បាន​រក​ឃើញ​វីដេអូ​រាប់រយ​នៅលើ​ទូរស័ព្ទ​របស់លោក​រ៉ូ​ប៊ី​ឆូ បន្ទាប់ពី​គាត់​ត្រូវបាន​គេ​ចាប់ខ្លួន ដែល​វីដេអូ​ភាគច្រើន​គឺមាន​លក្ខណៈ “​ស្រាត​ននលគក សន្លប់ និង កំពុង​ត្រូវបាន​រំលោភ​”​។​

​លោកស្រី​និយាយថា “​យើង​កំពុង​បន្ត​ឆែក​មើល​វីដេអូ​ទាំងអស់នោះ​នៅឡើយ​”៕ ដោយ៖ កញ្ញាដាលីស

លោក រ៉ូ​ប៊ី​ឆូ និង នាង រី​ឡេ នឹងត្រូវ​នាំខ្លួន​មក​ឆ្លើយ​នៅមុខ​តុលាការ​នៅ​ថ្ងៃទី ២៥ ខែតុលា​ខាងមុខ