គ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្ត​យូ​ណាន​ពិនិត្យ​ជំងឺ​ជូន​ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​ក្នុង​កម្មវិធី​”​សកម្មភាព​រស្មី​”

490
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្ត​យូ​ណាន​ពិនិត្យ​វះកាត់​និង​ព្យាបាល​ជំងឺ​ឡើងបាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ​,​ខេត្តសៀមរាប​ដោយ​ដាក់ឈ្មោះថា​បើក​ដំណើរការ​កម្មវិធី​” សកម្មភាព​រស្មី ” (Brigteness Action )​ពីថ្ងៃ​ទី​១០​ដល់​១៣​ខែកញ្ញា​ឆ្នាំ​២០១៩ ។​

​លោក​វេជ្ជបណ្ឌិត​ចន្ទ​វិ​ឌ្ឍី​ណា​វុ​ឌ្ឍ​ប្រធាន​ម​ន្ទិ​រ​ពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​ជប៉ុន​-​មង្គល​បូរី​ឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​១០​ខែកញ្ញា​ថា​: មន្ទីរពេទ្យ​នេះ​មាន​គ្រូពេទ្យ សម្ភារ​:​បរិ​ធាន​និង​ជំនាញ​សេវា​ពិគ្រោះ ពិនិត្យ​ព្យ​បាល​លើ​ច្រើន​ផ្នែក​។​ក្នុងនោះ​ក៏មាន​ផ្នែក​ចក្ខុរោគ​ផងដែរ​ប៉ុន្តែ​លទ្ធភាព​និង​សមត្ថភាព​ត្រូវការ​អភិវឌ្ឍន៍​លើកកម្ពស់​និង​ជំនួយ​បន្ថែមទៀត​។​
លោកស្រី​ជូ​ហុង​ប្រធាន​សមាគម​មិត្តភាព​ប្រជាជន​ខេត្ត​យូ​ណាន​ជាមួយ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ថ្លែងថា​:​ជំងឺ​ឡើងបាយ​ភ្នែក​បានធ្វើអោយ​អ្នកជំងឺ​វង្វេង​បាត់​អនាគត​។ ហេតុនេះ ជា​លើកដំបូង​ហើយ​ដែល​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​មន្ទីរពេទ្យ​ប្រជាជន​ទីមួយ​ខេត្ត​យូ​ណាន់​ចុះមក​បំពេញបេសកកម្ម​ពិនិត្យ​វះកាត់​។​ព្យាបាល​ជំងឺ​ឡើងបាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​កម្ពុជា​និង​នៅក្នុង​ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ​ចំនួន​១០០​ករណី ។​

​លោក​គឹ​ង វណ្ណៈ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែងអំណរគុណ​ដល់​”​សកម្មភាព​រស្មី​” ដែលជា​កម្មវិធី​វះកាត់​និង​ព្យាបាល​ជំងឺភ្នែកឡើងបាយ​របស់​គណៈប្រតិភូ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្ត​យូ​ណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ដើម្បី​វះកាត់​និង​ព្យាបាល​ជំងឺភ្នែកឡើងបាយ​ជូន​លោកយាយ​លោកតា​ពូ​មីង​បងប្អូន​ទាំងអស់​ដោយ​ឥតគិតថ្លៃ​នៅក្នុង​មន្ទីរពេទ្យ​នា​ខេត្តបន្ទាយមានជ័យ​នេះ ។​

​សូម​បញ្ជាក់ដែរថា​រដ្ឋ​បាល​ខេត្តបន្ទាយមានជ័យ​ក្នុង​លិខិត​លេខ​៥៣៩/១៩​សជណ​ចុះ​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នៃ​២០១៩​ចុះហត្ថលេខា​ដោយ​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បានស្នើ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​គាំទ្រ​ពី​ស្រុក​ក្រុង​៣​ក្នុង​ខេត្ត​ក្នុងការ​ដឹកបញ្ជូន​អ្នកជំងឺ​ភ្នែក​ពី​សហគមន៍​មក​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​ជប៉ុន​-​មង្គល​បូរី​ដើម្បី​ចូលរួម​វះកាត់​ជំងឺភ្នែកឡើងបាយ​នៃ​សកម្មភាព​រស្មី​របស់​គ​ណ​:​ប្រតិភូ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្ត​យូ​ណាន​នេះ ៕S/

​រូបថត : លោក​គឹ​ង វណ្ណ​: លោកស្រី​ជូ ហុង ក្នុង​ពិធី​បើក​ដំណើរការ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្ត​យូ​ណាន​ពិនិត្យ​វះកាត់​និង​ព្យាបាល​ជំងឺ​ឡើងបាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ​ក្នុង​កម្មវិធី​” សកម្មភាព​រស្មី​” ( រូប​: ភ្នំ​ស្វាយ​)

#