គ្រូស្នេហ៍​មន្តអាគម​ម្នាក់​ភ័យ​ខ្លួន​នឹង​អ្នកជិតខាង​ដុត​សំរាម​ចោល​

1057
ចែករម្លែក
  • 18
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​លោក​អធិការរង​ខណ្ឌឫស្សីកែវ​មួយរូប​ប្តឹង​ទាម​ទារជំងឺចិត្ត​នូវ​ទឹកប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ​បន្ទាប់ពី​គ្រូស្នេហ៍​ម្នាក់​រហ័ស​នាម​(​គ្រូ​ផេះ​គ្រូ​អង្គា​ម​)​បង្ហោះ​ឡាយ​វីដេអូរ​បរិហារ​កេរ​នៅក្នុង​បណ្តាញ​សង្គម​។​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​សេចក្តី​ថ្នូរ​របស់គាត់​យ៉ាងខ្លាំង​ក្នុង​ទំនាស់​ដុត​កន្ទុយ​សំបុត្រ​ផ្ញើ​ម៉ូតូ​និង​ចុងសន្លឹក​ចោល​នៅមុខ​ផ្ទះ​របស់គាត់​ព្រោះ​ខ្លាច​គេ​ធ្វើអំពើ​ព័ន្ធ​បានជា​ស្ងាត់​ភ្ញៀវ​។​

​តាម​ពាក្យបណ្តឹង​របស់លោក​លឹម​សេរី​សោ​ភ័​ណ្ឌ​ហៅ​ភ័​ណ្ឌ​អធិការរង​នគរបាល​ខណ្ឌឫស្សីកែវ​ដែល​ដាក់​ប្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​គីឡូម៉ែត្រ​លេខ​៦​កាលពី​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៨ បាន​រៀបរាប់ថា ខ្លួន​សូម​ប្តឹង​គ្រូស្នេហ៍​មន្តអាគម​អូមអាម​ម្នាក់ ឈ្មោះ ណុប សក្កដា រហ័ស​នា (​គ្រូ​ផេះ​គ្រូ​អង្កាម )​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ រស់នៅ​ផ្លូវ​លេខ​ជាតិ​៥​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី កែវ ។​

​លោក​ប្តឹង​ពីបទ​បង្ហោះ​ឡាយ​វីដេអូរ​បរិហារ​កេរ​ជា​សាធារណៈ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក កាលពី​ព្រឹក​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៨​ក្នុង​ហេតុការណ៍​ទំនាស់​គ្នា​មួយ​ដែល​លោក​អះអាងថា​លោក​មិនបាន​នៅក្នុង​ហេតុការណ៍​នោះទេ​។​នៅក្នុង​ពាក្យបណ្តឹង​បាន​រៀបរាប់​ទៀតថា​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៨ បងថ្លៃ​របស់គាត់ ឈ្មោះ​ឈឹម ផា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​បាន​ដុត​កន្ទុយ​សំបុត្រ ផ្ញើ​ម៉ូតូ​និង​ចុងសន្លឹក​ចោល​នៅមុខ​ផ្ទះ​របស់គាត់​ដើម្បី​ជៀសវាង​គេ​លួច​យកទៅ​ប្រើប្រាស់​ក្នុង​អំពើ​ទុច្ចរិត​ណាមួយ​ជាយថាហេតុ​។​

​ទាក់ទង​និង​បញ្ហា​ខាងលើ​ភ្នាក់ងារ​យើង​បាន​ជួប​គ្រូស្នេហ៍​មន្តអាគម​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែធ្នូ​២០១៨​ដោយ​គាត់​ច្រានចោល​ការចោទប្រកាន់រ​បស់​លោក​អធិការរង ហើយ​ថែមទាំង​គំរាមថា នឹង​ជួប​ថ្នាក់លើ​ហើយ​ដកតំណែង​អធិការរង​ក្រវាត់ចោល​ទៀតផង ៕S/​

​គ្រូស្នេហ៍​មន្តអាគម​ម្នាក់​ភ័យ​ខ្លួន​នឹង​អ្នកជិតខាង​ដុត​សំរាម​ចោល​