គ្រូៗ​ហុងស៊ុយ​ទាយ​ថា ឆ្នាំកុរ​ជា​ឆ្នាំ​មិនល្អ​សម្រាប់​ដូ​ណា​ល់ ត្រាំ​

729
ចែករម្លែក
  • 28
    Shares

​ខណៈដែល​តារានិករ​ចិន​ឈានចូល​ឆ្នាំ​ជ្រូក​នៅ​សប្តាហ៍​ក្រោយ គ្រូៗ​ហុងស៊ុយ​បាន​ព្យាករណ៍​ពី​ភាពចលាចល​និង​ការ​បាក់បែក​សម្រាប់​មេដឹកនាំ​ពិភពលោក​នៅក្នុង​ប្រទេស​នីមួយៗ ជាពិសេស​អំពី​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ដែល​ធ្លាប់​តែមាន​អតីតកាល​លាក់កំបាំង​។​

​អង្គុយ​នៅ​ពីក្រោយ​តុ​ឈើ​ដ៏​ធំ​មួយ​ដែលមាន​សៀវភៅ​ជាច្រើន​ត្រួត​លើ​គ្នា​និង​តារាង​ទស្សន៍ទាយ គ្រូទាយ​តៃវ៉ាន់​ឈ្មោះ​សៃ សាង​ជី​បាន​បកស្រាយ​ថា ឆ្នាំកុរ​អាចជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត​សម្រាប់​អ្នក​ដែល​កើត​ក្នុង​ឆ្នាំ​ឆ្កែ ដែល​រួមទាំង​ប្រធានាធិបតី​អាមេរិក​។​

​លោក​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​រាល់​រឿង​អាក្រក់​ដែល​ប្រព្រឹត្ត​ដោយ​មនុស្ស​កើត​ក្នុង​ឆ្នាំ​ឆ្កែ អាច​នឹងត្រូវ​លាតត្រដាង​និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​។ មានឱកាស​ខ្ពស់ ដែល​គាត់​អាច​ត្រូវ​ចោទប្រកាន់​ដើម្បី​ដក​ចេញពី​តំណែង​”​។​

​គ្រូ​ហុងស៊ុយ​ហុងកុង​លោកស្រី​ធៀ​រី ចូ​វ បាន​យល់ស្រប​ដូចគ្នានេះដែរ​។​

​លោកស្រី​បាន​បកស្រាយ​ថា “​សម្រាប់​លោក​ដូ​ណា​ល់ ត្រាំ​ខ្ញុំ​មើលឃើញថា​នឹងមាន​ថាមពល​ជាច្រើន​ផ្តោតលើ​ការរំដោះ​ខ្លួន​គាត់​ចេញពី​បញ្ហា​។ នឹងមាន​បញ្ហា​ជាច្រើន​លេចឡើង ដែល​នឹង​មិនមែនជា​រឿង​ល្អ​ទេ​សម្រាប់​អាជីព​របស់គាត់​”​។​

​ប៉ុន្តែ​គ្រូ​ហុងស៊ុយ​ហុងកុង​ម្នាក់ទៀត​ឈ្មោះ​អា​លៀន យ៉ូ​បាន​និយាយថា គូប្រជែង​របស់​ត្រាំ​នឹងត្រូវ​ធ្វើ​ចំណាត់ការ​របស់​ពួកគេ​ឱ្យ​ត្រូវ​ពេលវេលា​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

ឆ្នាំកុរ​ជា​ឆ្នាំ​ឡាក់​ឆុង​សម្រាប់​លោក​ដូ​ណា​ល់ ត្រា ដែល​កើត​ឆ្នាំ​ឆ្កែ
#