គ្រូ​ខ្លួន​ចាស់​មុខ​ក្មេង​កំពុង​បង្ក​ការភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​ទំនាក់ទំនង​សង្គម​

498
ចែករម្លែក

ទាំងអស់គ្នា​ប្រាកដជា​ធ្លាប់​ឮ​ចាស់ៗ និយាយ​ចំអក​លេងសើច​នឹង​អ្នក​អាយុ​តិច​មុខ​ចាស់​ថា “​ខ្លួន​ក្មេង​មុខ​ចាស់​” ឬ​អ្នក​អាយុ​ច្រើន​មុខ​ក្មេង “​ខ្លួន​ចាស់​មុខ​ក្មេង​”​។​

​ហើយ​ពេលនេះ​មិន​ត្រឹមតែ​ឮ​ទេ គឺ​ឃើញ​ផ្ទាល់​ភ្នែក​តែម្ដង​។ អៀន ម៉ាន​ហ្គា (Ian Manga) មានមុខមាត់​ស្រស់ រួសរាយ​រាក់ទាក់​ហើយ​ចំណាយពេល​ភាគច្រើន​នៅ​សាលារៀន​ដូច​កូនសិស្ស​ដទៃទៀត​ដែរ​ប៉ុន្តែ​រូបគេ​មិនមែន ជា​សិស្ស​ឡើយ ប៉ុន្តែ​គឺជា​គ្រូបង្រៀន​ដែលមាន​វ័យ ២៣ ឆ្នាំ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​
​ ​
​គ្រូបង្រៀន​ជនជាតិ​ហ្វីលីពីន រូបនេះ​បង្រៀន​សិស្ស​កម្រិត​ម​ត្តេ​យ្យ និង​សិស្ស​ថ្នាក់​ទី​៣ នៃ​សាលា Mater-El-Roi School ស្ថិតក្នុង​ខេត្ត​ប៊ូ​ឡា​កាន (Bulacan) ប្រទេស​ហ្វីលីពីន ប៉ុន្តែ​ដោយសារ​តែមាន​មាឌ​ល្អិត សាច់​ចាំ និង​សំឡេង​ដូច​កូនក្មេង ទើប​ជា​ញឹកញាប់​គេ​ច្រឡំ​ថា​រូបគេ​ជា​សិស្ស​។
​ ​
​ដោយមាន​រហស្សនាម​ថា​គ្រូ​មុខ​ក្មេង​ប្រចាំខេត្ត​ប៊ូ​ឡា​កាន អៀន ម៉ាន​ហ្គា និយាយថា រូបគេ​ក្រិន​មាន​កម្ពស់​ត្រឹមតែ ១,៦២ ម៉ែត្រ​ប៉ុណ្ណោះ​ដោយសារ​ខ្លួន​មាន​ជំងឺ​កាលពី​ក្មេង​។
​ ​
​យោងតាម​គ្រូបង្រៀន​នៅ​សាលា​ជាមួយគ្នា​បានឱ្យដឹងថា អៀន ម៉ាន​ហ្គា មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្មេងៗ ហើយ​ចូលចិត្ត​លេង​ជាមួយ​សិស្ស​មិនចេះ​ធុញ​ឡើយ​៕ ប្រែ​សម្រួលៈ ខុម

This baby-faced
This baby-faced