គ្រូ​ជម្រើសជាតិ​ប្រេ​ស៊ី​ល​កោះហៅ រី​ឆា​លី​សិន សម្រាប់​ជំនួប​មិត្តភាព

1120
ចែករម្លែក

​ទម្រង់​លេង​ដ៏​ជក់ចិត្ត​របស់ រី​ឆា​លី​សិន (Richarlison) ចាប់តាំងពី​ចូលរួម​ជាមួយ​ក្លឹប Everton នៅ​រដូវក្តៅ​នេះ​ទទួលបាន​ចំណាប់អារម្មណ៍​ពី​លោក ទី​តេ (Tite) គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ ប្រេ​ស៊ី​ល​និង​បាន​កោះហៅ​កីឡាករ​រូបនេះ​។​

​ខ្សែប្រយុទ្ធ​វ័យ​២១​ឆ្នាំ​រូបនេះ ដែល​ក្លឹប Everton ចំណាយ​ខ្ពស់​រហូតដល់​៤៤​លាន​ផោន កាលពី​រដូវក្តៅ​នោះ ត្រូវបាន​អាជ្ញាកណ្តាល​បណ្តេញចេញ​ដោយសារតែ​យក​ក្បាល​អ៊ុក​លើ កីឡាករ​ផ្សេង អំឡុងពេល​ក្រុម Everton ប្រកួត​ស្មើ ២-២ ជាមួយ​ក្រុម Bournemouth កាលពី​ថ្ងៃ​សៅរ៍​។
​ ​
​ទោះបីជា​យ៉ាងណា កីឡាករ​រូបនេះ​រកបាន​៣​គ្រាប់​ក្នុងការ​បង្ហាញមុខ​២​ប្រកួត​ដំបូង​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​ជាមួយ​ក្រុម Wolves និង​ក្រុម Southampton​ដែល​ទាក់ទាញ​ចំណាប់ អារម្មណ៍​លោក ទី​តេ​។​

​ក្រុម​ប្រេ​ស៊ី​ល​ដែល​ត្រូវ​ក្រុម​បែលហ្ស៊ិក​ទម្លាក់​ចេញពី​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​វើ​ល​ខាប់​នោះ នឹង​ជួប​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​អាមេរិក​និង El Salvador នៅ​ខែក្រោយ​។​
​ ​
​ស្របពេល​ជាមួយគ្នា​នោះ អនាគត​ជម្រើសជាតិ​របស់​កីឡាករ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ប្រសិនបើ​កីឡាករ​រូបនេះ​ខកខាន​មិនបាន​ដោះស្រាយ ជម្លោះ​ទាក់ទិន​សិទ្ធិ​ប្រើប្រាស់​រូបភាព​ជាមួយនឹង​សហព័ន្ធ​បាល់ទាត់​អេ​ហ្ស៊ី​ប​។

​លោក រ៉ា​មី អាប​បាស (Ramy Abbas) ជា​ភ្នាក់ងារ​របស់ សាឡា បានស្នើ​ឲ្យ​មានការ​ធានា បន្ទាប់ពី​ប៉ះទង្គិច​ជុំវិញ​ក្រុមហ៊ុន​ឧបត្ថម្ភ​នៅ​វើ​ល​ខាប់ និង​ជម្លោះ​នៅពេល សាឡា​ថតរូប​ជាមួយ មេដឹកនាំ​ឆេ​ក​ឆិ​ន​។​
​ ​
​លោក​បាន​និយាយថា “​វា​គឺជា​រឿង​ធម្មតា​ដែល​សហព័ន្ធ​ព្យាយាម​ដោះស្រាយ​បញ្ហា​របស់​កីឡាករ ដូច្នេះ​ពួកគេ​អាចមាន​អារម្មណ៍​កក់ក្តៅ​។ ប៉ុន្តែ​តាមពិត​អ្វីដែល​ខ្ញុំ​មើលឃើញ​គឺ​ផ្ទុយ​ពីនេះ ទាំងស្រុង​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ រី​ឆា​លី​សិន (Richarlison)