គ្រូ​និង​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ តវ៉ា​កុំ​ឲ្យ​ផ្លាស់ប្តូរ​នាយក​សាលា​

1208
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា លោកគ្រូ អ្នកគ្រូ និង​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ប្រមាណ ៦០​នាក់ តំណាង​ឲ្យ​គ្រូ ១៤៧​នាក់ បាន​លើក​បដា​តវ៉ា​សុំ​កុំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ លោកនាយក​សាលា​ចាស់​ឈ្មោះ មូល ស៊ុយ​ហេង និង​រក្សា​ភាព​ដើម​របស់​សាលា​។​

​បន្ទាប់ពី​ផ្ទុះ​ការតវ៉ា លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​លោកគ្រូ អ្នកគ្រូ ចូលធ្វើការ​ពិភាក្សា ប៉ុន្តែ​លោកគ្រូ​អ្នកគ្រូ​មិន​ព្រម​ចូលជួប​លោក​ប្រធាន​មន្ទីរអប់រំ រាជធានី​ភ្នំពេញ​ទេ​៕

#