គ្រូ​បាល់ទាត់​ការពារជាតិ​ត្រូវ​សហព័ន្ធ​ពិន័យ​រហូត​ចប់​រដូវ​កាល​

1354
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: លោក ភា សុ​ភ័​ក្ដ្រា គ្រូបង្វឹក​ក្រុម​ក្រសួងការពារជាតិ ត្រូវបាន​គណៈ​កម្ម​វ​ការ​វិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ធ្វើការ​ពិន័យ​ជាថ្មី​ម្ដងទៀត ដែល​ការពិន័យ​នេះ​ធ្ងន់ធ្ងរ​ជាង​មុន​។​

​លោក ភា សុ​ភ័​ក្ត្រា ត្រូវបាន​សហព័ន្ធ​ដាក់​កំហុស​ពីបទ​ប្រើ​ឥរិយាបទ មិនមែនជា​អ្នកកីឡា​នៅក្នុង​ជំនួប​ជើង​ទី​២ ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ ដែល​ការប្រកួត​នេះ លទ្ធផល​ស្មើគ្នា ២ ទល់​២​។
​លោកគ្រូ​បង្វឹក​រូបនេះ ត្រូវ​គណៈកម្មកា​ពិន័យ​របស់​សហព័ន្ធ​ដាក់បន្ទុក​ពីបទ​ប្រព្រឹត្ត​កំហុស​ផ្ទុយ​ពី​មាត្រា​៤៩ និង​មាត្រា​៥៩ នៃ​ក្រម​វិន័យ​របស់​សហព័ន្ធ ដោយសារតែ​លោក​ប្រើ​ឥរិយាបទ​មិនមែនជា​អ្នកកីឡា​។​

​នេះ​គឺជា​លើក​ទី​២ ហើយ ដែល​លោក ភា សុ​ភ័​ក្ដ្រា ទទួលបាន​ការពិន័យ​ក្នុង​រដូវ​កាល​នេះ ខណៈ​លើក​ទី​១ លោក​ទទួលបាន​ការពិន័យ​ត្រឹមតែ ៤​ប្រកួត​ប៉ុណ្ណោះ តែ​លើក​នេះ ការពិន័យ​កើន​ដល់ ៦​ប្រកួត អមដោយ​ទឹកប្រាក់ ១​លាន​រៀល​ទៀតផង គឺ​ចប់​រដូវ​កាល​តែម្ដង​។ ប៉ុន្ដែ​យ៉ាងណា ក្រុម​គណៈកម្មការ​វិន័យ​ក៏​ទុកពេល​ឲ្យ​សាមីខ្លួន ធ្វើការ​ប្ដឹងតវ៉ា​រយៈពេល ៥​ថ្ងៃ​ផងដែរ តែ​ប្រសិនបើ​គ្មាន​ការតវ៉ា ឬក៏​ការតវ៉ា​គ្មាន​ប្រសិទ្ធភាព​ទេនោះ មានន័យថា លោក​ត្រូវ​អង្គុយ​មើល​កូនក្រុម​ប្រកួតរ​ហូ​វ​ដល់​ចប់​រដូវ​កាល​តែម្ដង​៕ ល/សរន