គ្រូ​វ៉ៃ​សិស្ស​គ្មាន​ប្រណី ចុងក្រោយ​ទទួលពិន័យ​ បណ្តេញ​ពី​ការងារ​

257
ចែករម្លែក

អ្នកគ្រូ​ម​ត្តេ​យ្យ​ម្នា​ក់នៅ​ប្រទេស​ចិន ត្រូវបាន​បណ្ដេញ​ពី​ការងារ​យ៉ាង​អាម៉ាស់ បន្ទាប់ពីបែកធ្លាយ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ដែល​បង្ហាញ​ពី​សកម្មភាព​គាត់​យក​រំពាត់​សម្រាប់​ចង្អុល​ក្តារខៀន​វ៉ៃ​សិស្ស​ខ្លាំងៗ​គ្មាន​ប្រណី​។
​ ​
គេ​ជឿថា សិស្ស​ទាំងនោះ​ទំនងជា​មិន​ស្ដាប់បង្គាប់​គាត់ ទើបបានជា​គាត់​ផ្ទុះ​កំហឹង​ប្រើអំពើហិង្សា​ទៅលើ​សិស្ស​ដូច​កំរោលចូល​បែបនេះ​។
​ ​
វីដេអូ​ឃ្លី​ប​រយៈពេល ២២ វិនាទី​នេះ​បង្ហាញ​ពី​សកម្មភាព​គ្រូ​ខាងលើ​យក​រំពាត់​វាយ​ក្បាលសិស្ស​ប្រុស​ម្នាក់​ពេញទំហឹង មុនពេល​វាយ​ខ្នង​សិស្សស្រី​ម្នាក់ទៀត​យ៉ាង​រន្ថាន់​។
​អ្នកគ្រូ​នេះ​ទំនងជា​បង្គាប់​ឱ្យ​សិស្ស​អាន​អក្សរ​លើ​ក្ដារខៀន មុនពេល​វាយ​សិស្ស​។
​ ​
វីដេអូ​ធ្វើ​ទារុណកម្ម​លើ​រាងកាយ​សិស្ស​នេះ​បាន​បែកធ្លាយ​តាម​បណ្តាញ​ទំនាក់ទំនង សង្គម ហើយ​បាន​សុសសាយ​យ៉ាង​ឆាប់រហ័ស​រហូត​មានការ​ស្នើឱ្យ​មានការ​ស៊ើបអង្កេតបន្ទាន់​។​
​ ​
ហេតុការណ៍​គួរឱ្យភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅ​សាលាម​ត្តេ​យ្យ Golden Thumb Kindergarten ស្ថិតក្នុង​ទីក្រុង​ហ័ង​ស៊ី (Huangshi) ខេត្ត​ហ៊ូ​ប៉ី (Hubei) ប្រទេស​ចិន ភាគ​កណ្តាល​ នេះ​បើ​យោងតាម​សេចក្ដីថ្លែងការណ៍​របស់រដ្ឋាភិបាល​៕ ប្រែ​សម្រួលៈ ខុម /Ha