គ្រួសារតារាកម្ពុជា បង្ហាញមុខទូត សុឆន្ទៈទាំង១២រូប របស់ខ្លួនត្រៀម ធ្វើកិច្ចការសង្គម

472
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-តារាសសិល្បៈ១២ដួង ដែលជាម្ចាស់ពានក្នុងការប្រកួតឈុតបុរាណ និង ត្រូវបានក្លាយជាទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា ហើយពួកគេនិងបង្ហាញខ្លួននៅ តាម កម្មវិធីសង្គម សប្បុរសធម៌ផ្សេងៗជាបន្តបន្ទាប់មកទៀត។

តារាទាំង១២រូបនោះរួមមាន អ្នកនាង ម៉ៅ ស៊ីណាត ម្ចាស់ពានគ្រងឈុតបុរាណ ត្រូវទម្រង់កាលពីឆ្នាំ២០១៨, តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា ប៊េប៊ី ម្ចាស់ពាន គ្រងឈុតបុរាណលេចធ្លោប្រចាំឆ្នាំ២០១៨, តារាសម្ដែង និងជាតារាម៉ូដែល BN លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់លេចធ្លោ-ស័ក្តសមប្រចាំឆ្នាំ២០១៨ និងជាម្ចាស់ពានអ្នកគ្រងឈុតបុរាណប្រជាប្រិយប្រចាំឆ្នាំ២០១៩តាមរយៈការបោះឆ្នោតមុននេះ, តារាសម្ដែង លោក ស៊ិន សុធារិទ្ធ ម្ចាស់ពានគ្រងឈុតបុរាណកម្រប្រចាំ ឆ្នាំ ២០១៨, លោក ម៉ែន អម្រុងរ័ត្ន ម្ចាស់ពានគ្រងឈុតបុរាណកែច្នៃប្រចាំឆ្នាំ២០១៨, តារាសម្ដែង កញ្ញា ភី សម័យ ម្ចាស់ពានគ្រងឈុតបុរាណច្នៃលេចធ្លោប្រចាំឆ្នាំ២០១៨, តារាចម្រៀងសំលេង២ លោក ឌួង តារាផាឌីន ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោរ ចំណាត់ថ្នាក់លេខ១ប្រចាំឆ្នាំ២០១៩, តារាសម្ដែង កញ្ញា ភីយ៉ា ម្ចាស់ពានគ្រងឈុត បុរាណ លេចធ្លោចំណាត់ថ្នាក់លេខ១ប្រចាំឆ្នាំ២០១៩, ពិធីករ លោក បញ្ញា សិទ្ធិ ម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ២ ប្រចាំឆ្នាំ២០១៩, តារាចម្រៀង កញ្ញា វណ្ណា វត្តី ម្ចាស់ពានចំណាត់ថ្នាក់លេខ២ ឆ្នាំ២០១៩, លោក លឿង វិសាល បុរសឯក វាយនភណ្ឌ ម្ចាស់ពានចំណាត់ថ្នាក់លេខ៣ ឆ្នាំ២០១៩, និង តារាសម្ដែង កញ្ញា ពេជ្រ ចរណៃ ម្ចាស់ពានចំណាត់ថ្នាក់លេខ៣ ដែលទើបទទួលពានឆ្នាំនេះ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដើម្បីលើកទឹកចិត្តដល់តារាកាន់ ពានទាំង អស់អោយកាន់តែមានការទទួលស្គាល់ ទើបម្ចាស់ពានទាំងនេះ ត្រូវបាន តែងតាំង ជាទូតសុឆន្ទៈប្រចាំក្រុម ដោយក្នុងរយៈពេលមួយឆ្នាំក្នុងការតែងតាំងនេះ គឺទូតសុឆន្ទៈទាំងអស់ នឹងមានសកម្មភាពក្នុងកិច្ចការសង្គមយ៉ាងហោច១ខែម្ដង។ ក្នុងនោះគ្រួសារតារាកម្ពុជា ក៏កំពុងសហការជាមួយបណ្ដាអង្គការ និងម្ចាស់ សមាគម នានា ដើម្បីអោយម្ចាស់ពានទាំង១២ ដែលត្រូវតែងតាំងជាទូតសុឆន្ទៈលើក ដំបូងរបស់ ក្រុម កាន់តែមានឱកាសធ្វើកិច្ចការសង្គម និងជួយសង្គម អោយកាន់តែច្រើនផងក្នុង រយៈ ពេលពេញមួយឆ្នាំនេះ៕