គ្រួសារសពពីនាក់ប្តីប្រពន្ធដែល​ស្លាប់​នៅក្នុងគ្រោះរលំបាក់អាគារនៅឯក្រុងព្រះសីហនុទទួលបានការ​ឧបត្ថម្ភ​ពីសម្តេកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ា នី ប្រធានកាកបាទក្រហមកម្ពុជា

319
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ នៅរសៀថ្ងទី២៤ ខែមិថុនាឆ្នាំ ២០១៩លោកស្រីហួន ច័ន្ទបូរ៉ា នាយិកានៃនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជាតំណាងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ធិត​ ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជាអមដំណើរដោយលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងសហការី បានអញ្ជើញចុះសួសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងអំណោយសាខាកាកបាទ ក្រហម កម្ពុជាខេត្តបាត់ដំបង ទៅចូលរួមរំលែកទុក្ខគ្រួសារសពលោកទន់ ប្រុអាយ្៤២ឆ្នាំ(ប្តី) និងសពអ្នកស្រីហួង ចាន់ អាយុ៣៧ឆ្នាំ ជាប្រពន្ធរស់នៅភូមិអូរដារ ឃុំប៊ួរ ស្រុកភ្នំព្រឹក ដែលបានរងគ្រោះបណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះរថ្នាក់បាក់អាគារ៧ជាន់ សង្កត់លើបណ្តាលឱ្យស្លាប់ទាំងពីរនាក់ប្តីប្រពន្ធកាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅឯសង្កាត់​លេខ៤​ក្រុងខេត្តព្រះសីហនុ។

ជាមួយនិងការសំដែងនូវការសោកស្តាយចំពោះគ្រោះមហន្តរាយដ៍កម្រនេះ លោកជំទាវ ក៍បានប្រគល់នូវបច្ច័យបុណ្យសព ដោយក្នុងសពមួយទទួលបានថវិកាចំនួន៥លានរៀល, អង្ករ២៤០គីឡូក្រាម មី១០កេះ, ត្រីខ១០យួរ និងទឹកក្រូច១០កេះ ។

ដោយឡែកសម្រាប់សាខាខេត្តបាត់ដំបងបានផ្តល់ជូនដល់គ្រួសារសពរួមមាន:ទឹកបរិសុទ្ធ
វីឃែរ ចំនួន១២កេស ទឹកត្រី៤យួរ ទឹកស៉ីអ៉ីវ៤យួរ ត្រីខ២យួរ និងថវិកាចំនួន១លាន​រៀលផងដែរ៕B/