គ្រួសារ​ក្រីក្រ​ពិការ​ជើង​និង​កុមារ​ពិការ​បានទទួល​គ្រឿងឧបភោគ​បរិភោគ​,​ថវិកា​,​និង​រទេះរុញ​

99
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​អភិបាលខណ្ឌ​ឫស្សីកែវ​បានឱ្យ​មន្ត្រីក្រោមឱវាទ​នាំយក​គ្រឿង​ឧបភោគបរិភោគ​,​ថវិកា​,​និង​រទេះរុញ​,​ចំនួន​២​គ្រឿង ដែលជា​ការឧបត្ថម្ភរ​ប​ស់លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី​។​
​អំណោយ​បាន​យកទៅ​ប្រគល់ជូន​គ្រួសារ​ក្រីក្រ​ពិការ​ជើង​និង​កុមារ​ពិការ​តាំងពី​កំណើត​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​ជាមួយ​នោះរ​ទេស​សម្រាប់​ជា​មធ្យោបាយ​ធ្វើដំណើរ​ងាយស្រួល​ជាង​មុន​។​នៅ​២​ទីតាំង​ផ្សេងៗ​គ្នា​ស្ថិត​ភូមិ​ទួល​សំពៅ​និង​ភូមិ​ទួលគោក​សង្កាត់​ទួល​សង្កែ​ទី​១​កាលពី​រសៀល​ថ្ងៃទី​២០​ខែកុម្ភៈ ឆ្នាំ​២០២០ ។​

​ក្រៅពី​ឧបត្ថម្ភ​ឧបភោគបរិភោគ​ថវិកា​និង​រទេះរុញ​ចំនួន​២​គ្រឿង​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​សម្រាប់​ជា​មធ្យោបាយ​ធ្វើដំណើរ កាន់តែ​ប្រសើរឡើង​,​។​ក្រុមការងារ​របស់លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ​ក៏បាន​ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​ហ៊ុន​ម៉ា​ណែ​ត​និង​លោកស្រី​ចំពោះ​ក្រុមគ្រួសារ​ទាំង​២​បន្ត​ការប្រឹងប្រែង​ក្នុង​របរ​ចិញ្ចឹមជីវិត​ហើយ​ត្រូវតែ​ថែទាំ​សុខភាព​ឲ្យ​បានល្អ និង​ត្រូវ​ឲ្យ​កូន​ចូលរៀន​ឲ្យ​បាន​គ្រប់គ្នា​។​

​សូមជម្រាបថា​ចំពោះ​អំណោយ​របស់លោក​ហ៊ុន​ម៉ា​ណែ​ត​និង​លោកស្រី​ពេ​ជ​ចន្ទ​មុន្នី​ដែល​ក្រុមការងារ​យុវជន​ស​.​ស​.​យ​.​ក​សង្កាត់​-​ខណ្ឌ​តំណាង​លោក​ជា​ពិសី​អភិបាលខណ្ឌ​ឫស្សីកែវ​រួមមាន​៖​អង្ករ​,​មី​, ទឹកត្រី​,​ទឹកស៊ីអ៊ីវ​, ស្ករសរ​, ភេសជ្ជៈ​និង​ថវិកា​៤០​ម៉ឺន​រៀល​៕S/​