គ្រួសារ​ខ្មែរ​អ៊ីស្លាម​ដែល​រងគ្រោះ​ភ្លើង​ឆេះ​ផ្ទះ​និង​ស្លាប់​កូន​២​នាក់​ទទួល​អំណោយ​

486
ចែករម្លែក

​ដោយ​៖​ពស​/​ពោធិសាត់​៖​គ្រួសារ​ខ្មែរ​អ៊ីស្លាម​ដែល​រងគ្រោះ​ភ្លើង​ឆេះ​ផ្ទះ​និង​ស្លាប់​កូន​២​នាក់​ត្រូវបាន​លោក វ៉ាន់ ហាង នាយក​ប្រតិបត្តិ​តំណាង​លោក​ខូ​យ រី​ដា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់​នាំយក​អំណោយ​មនុស្សធម៌​ប្រគល់ជូន​ដល់​លំនៅស្ថាន​។​គ្រួសារ​ខ្មែរ​អ៊ីស្លាម​ដែល​រងគ្រោះ​ស្ថិតក្នុង​ភូមិ​រលាប​សង្កា​ត់រ​លាប ក្រុង​ពោធិ៍សាត់​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​។​

​អំណោយ​មនុស្សធម៌​រប​ស់​សាខា​កាកបាទក្រហមកម្ពុជា​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​រួមមាន​៖​អង្ករ​៥០​គីឡូក្រាម​, តង់​១, កន្ទេល​១, ឃី​ត​១​កញ្ចប់ (​មាន​មុង ភួយ សារុង ក្រមា​), ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, សម្ភារៈប្រើប្រាស់​ផ្ទះបាយ​,​និង​ថវិកា​២០​ម៉ឺន​រៀល​។​

ជាមួយគ្នា​នោះ​លោក​ចាប​នាង​អភិបាលក្រុង​ពោធិ៍សាត់ បាន​នាំយក​អំណោយ របស់លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកស្រី​ហ៊ុន ចាន់​ធី អង្ករ​៥០​គីឡូក្រាម​, មី​៤​កេស​, ទឹក​ស៊ី​អ៉ី​វ​២​យួរ​, ទឹកត្រី​២​យួរ និង​ថវិកា​៤០​ម៉ឺន​រៀល​។

​លោក រុន សារី អនុប្រធាន​គណៈ​ចលនា​សាសនិក​ឥស្លាម​ពោធិ៍សាត់ និង​ក្រុម​សម្ព័ន្ធ​យុវជន​អ៊ីស្លាម បានផ្តល់​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​២០​ម៉ឺន​រៀល និង​សមាគម​គ៊ុ​យ​វ៉ែត បាន​ជួយឧបត្ថម្ភ អង្ករ​៥០​គីឡូក្រាម​, មី​២​កេស​, កន្ទេល​១, មុង​១, ភួយ​១, ទឹកត្រី​១​យួរ និង​ថវិកា​២០​ម៉ឺន​រៀល​។​

​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង​០៤ និង​១០​ល្ងាច ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ មាន​ករណី​អគ្គិភ័យ បណ្តាលឱ្យ​ស្លាប់​បាត់បង់​ជីវិត​ក្មេងប្រុស​ស្រី ជា​បងប្អូន​បង្កើន​នឹង​គ្នា ចំនួន​២​នាក់​យ៉ាង​អាណោច​អាធ​ម ១-​ឈ្មោះ ឯល ម៉ាត់ ភេទ​ប្រុស អាយុ​៧​ឆ្នាំ និង​២-​ឈ្មោះ ឯល ម៉ៃ ភេទ​ស្រី អាយុ​៣​ឆ្នាំ រួមទាំង​ផ្ទះ​១​ខ្នង ទំហំ​៣​គុណ​៤​ម៉ែត្រ ដំបូល​ប្រក់​ស្បូវ​ជញ្ជាំង​ស័ង្កសី កម្ពស់​២​មែត្រ​, ស្រូវ​១០​កា​រ៉ុង​, អង្ករ​២០​កា​រ៉ុង និង​សំភារៈ​មួយចំនួនទៀត​។

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ឳ​ពុក​ឈ្មោះ ត ឯល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ សី ធាង អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ​អ៊ីស្លាម រស់នៅ​ចំណុច​អណ្តូង​តា​ជុគ (​ក្បាល​ខ្មោច ) ភូមិ​អូរ​ថ្កូវ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់​ខេត្តពោធិ៍សាត់​។​ប្រភព​បាន​បន្តថា​នៅពេលដែល​ម្តាយ​ទៅ​ច្រូតស្បូវ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​៥០០​ម៉ែត្រ​និង​ឪពុក​ទៅ​មើល​ក្របី​ចម្ងាយ​ប្រហែល​០៣​គីឡូម៉ែត្រ​និង​កូនប្រុស​ច្បង​អាយុ​៩​ឆ្នាំទៅ​ចង​គោ​។​

​ពួកគាត់​បាន​ទុក​កូនតូច​ទាំង​២​នាក់​នៅផ្ទះ​ហើយ​កន្លែងកើតហេតុ​នៅ​ឆ្ងាយ​ដាច់ៗ​ពី​ផ្ទះ​គេ ដូច្នេះហើយ​បានជា​មិនមាន​អ្នកណា​ដឹង និង​មិនអាច​មកជួយ​ទាន់ពេលវេលា។តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនិងប្រជាពលរដ្ឋបានឱ្យដឹងថា​អគ្គិភ័យ​នេះ​គឺ​កើតឡើង​ប្រហែលជា​ក្មេង​ទាំង​២​នាក់​បាន​យក​ដែកកេះ​បង្កាត់ភ្លើង​ដាំទឹក​ឆុង​មី​ទើប​បណ្តាលឱ្យមាន​អគ្គិភ័យ​កើតឡើង​ដូច្នេះ​៕S/