គ្រួសារ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ជនពិការ ចាស់ជរា២៣គ្រួសារ​ក្នុងស្រុក​ស្វាយជ្រំ​ទទួលបាន​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​

204
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង​ ៖ ដើម្បី​ចែករំលែក​នូវ​ទុក្ខលំបាក​របស់​បងប្អូន​ប្រពល​រដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ក៏ដូចជា ចាស់ជរា ជនពិការ នៅ​ព្រឹក​ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៩​នេះ​ ក្រុមការងា​សាខា​កាក​ក្រហម​កម្ពុជា​ខេត្តស្វាយរៀង ដឹកនាំ​ដោយ លោក ស្រី ដួង វណ្ណា អនុប្រធាន​កិត្តិយស​សាខា បាន​នាំយក​អំណោយ​មនុស្សធម៌ ទៅសួរ សុខទុក្ខ និង ចែក​អំណោយ​ដល់ ចាស់ជរា ជនពិការ គ្រួសារ​មាន​ជីវភាព​ខ្វះខាត ចំនួន ២៣ គ្រួសារ មកពី៣ឃុំ ក្នុងស្រុក​ស្វាយជ្រំ គឺ​ឃុំ ក្រោលគោ ២០ គ្រួសារ ឃុំ​ឈើទាល ១ គ្រួសារ និង​ឃុំ​ស្វា​យេ​ជ្រំ ២ គ្រួសារ នៅ​សាលាឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង។

​ក្នុងឱកាស​នោះ លោកស្រី ដួង វណ្ណា បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើរ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដល់ \​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ក្តី​នឹករលឹក ហើយ​ជានិច្ច​ជា​កាល សម្តេច​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​បងប្អូន​គ្រប់ពេលវេលា ។​

​លោកស្រី​បានបញ្ជាក់​បន្ថែម​ដល់​អ្នកទទួល​អំណោយ​ទាំង ២៣ គ្រួសារ ដោយ​សង្ខេប​អំពី​សកម្មភាព​នានា​របស់​កាកបាទក្រហម​កម្ពុជា នៅ​ថ្នាក់​សាខា និង​អនុសាខា បាន​យកចិត្តទុកដាក់ និង ដោះស្រាយ​បន្ទាន់​ដល់​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ ដូចជា ខ្យល់​កន្ត្រាក់ រន្ទះបាញ់ គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​បាន​ធូ​ស្រាល​មួយចំណែក ហើយ​ពេលនេះ​សាខា​បានគិត​គូ​ដល់​លោកតា លោកយាយ ចាស់ជរា​ដែល​គ្មាន​ទីពឹង អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ជនពិកា កុមារកំព្រា ព្រោះ​មិនមែន​តែ​ស្រុក​ស្វាយជ្រំ​មួយ​ទេ​ដែល​សាខា​ត្រូវ​ដោះស្រាយ គឺ​ត្រូវ​ដោះស្រាយ​ដល់​ស្រុក​ផ្សេងទៀត​តាម​លទ្ធភាព​ដែល​សាខា​មាន ។

​លោកស្រី បាន​បញ្ជាក់ថា​អំណោយ​ទាំងនេះ​គឺ​បានមកពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ខេត្ត បាន​ជួយឧបត្ថម្ភ​ដល់​សាខា តាមរយៈ​ការរៀបចំ​ទិវា ៨ ឧសភា សមាជិកភាព ហិប​វិភាគទាន និង​ការលក់​សន្លឹកឆ្នោត ។ ហើយ​បងប្អូន​ទាំងអស់​ត្រូវ​ទុក​ចិត្តនឹង​អាជ្ញាធរ​ដែនដី រួមទាំង​កាកបាទក្រហមកម្ពុជា​ផងដែរ ក្នុង​ការជួយ​សម្រាលទុក្ខ​លំបាក​របស់​បងប្អូន​ដោយ​មិន​រើសអើង​ឡើយ ពោលគឺ​ឲ្យ​រងគ្រោះ ព្រោះ​កាកបាទក្រហមកម្ពុជា​យើង​មាន​បណ្តាញ​អ្នក​ស្ម​គ្រ័​ចិត្ត និង​យុវជន​នៅ​គ្រប់​សាខា រាជធានី ខេត្ត តាម​អនុសាខា​ក្រុង ស្រុក​ទូទាំងប្រទេស អាច​ចុះ​ពិនិត្យ​ជាក់ស្តែង ផ្តល់ព័ត៌មាន​បាន​យ៉ាង​ឆាប់រហ័ស និង​ធ្វើការ​ឆ្លើយតប​ភ្លាមៗ ដើម្បី​យក​អំណោយ​ចែកជូន​ដល់​អ្នករងគ្រោះ​បាន​ទាន់ពេលវេលា ។​

​លោកស្រី ដួង វណ្ណា ក៍បាន​អំពាវនាវ​នាវ​ដល់​លោកតា លោកយាយ​ឲ្យ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​ប្រសើរ ដោយ​ត្រូវ​រស់នៅ​ស្អាត ពិសារ​ទឹក​ឆ្អិន​ជានិច្ច សម្រាក​ក្នុង​មុង សំអាត​លំនៅដ្ឋាន​ជាប្រចាំ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺឆ្លង​ផ្សេងៗ​ដែល​បណ្តាលមកពី​ការ​កង្វះ​អនាម័យ។ អំណោយ​ដែល​ចែកជូន​ទាំង២៣គ្រួសារ ក្នុង១ គ្រួសារ ទទួលបាន អង្ករ៣០គ​.​ក្រ មី១កេស ទឹកស៊ីអ៊ីវ៦ដប ត្រីខ១០កំប៉ុង កន្ទេល​បត់ ១ ឃី​ត១កញ្ចប់ (​មុង ភួយ សារុង ក្រមា​) និងប្រាក់៥០.០០០ រៀល។

លោកស្រី បាន​ឧបត្ថម្ភ​បន្ថែម​ដល់​លោកយាយ​អាយុ៩២ឆ្នាំ ថវិកា៥០,០០០រៀល៕B/