គ្រួសារ​មួយ​រស់ក្នុង​ខ្ទម​ដែល​សង់​បន្តុប​ពីលើ​បង្គន់​អស់​រាប់សិប​ឆ្នាំ​

247
ចែករម្លែក

ពីរ​នាក់​ប្ដី​ប្រពន្ធ​វ័យ​ចំណាស់​មួយគូ​សុខចិត្ត​សង់​ខ្ទម​បន្តុប​ពីលើ​ដំបូល​បង្គន់ ធ្វើយ៉ាងណា​ឱ្យតែ​មាន ផ្ទះ​ផ្ទាល់ខ្លួន​ដូច​គេ និង​រស់នៅ​ទីនោះ​អស់​រយៈពេល ៤៤ ឆ្នាំ​។

ផ្ទះ​ខ្ទម​ដ៏​តូចចង្អៀត​ទំហំ​ត្រឹមតែ​ប្រាំបី​ម៉ែត្រការ៉េ​ដែលមាន​សភាព​ទ្រុឌទ្រោម​ស្ទើរតែ​បាក់​រលំ​នេះ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ហាង បាក់ (Hang Bac Street) ក្នុង​សង្កាត់​ចាស់ (Old Quarter) ក្រុង​ហា ណូយ ប្រទេស​វៀតណាម​។

​នៅក្នុង​ខ្ទម​ដ៏​កំសត់​នេះ​មាន​មនុស្ស​រស់នៅ​ចំនួន​បីនាក់ គឺ​លោកតា ង្វៀន ហ្វុ​ង ហាយ (Nguyen Phung Hai) វ័យ ៨០ ឆ្នាំ ប្រពន្ធ​របស់គាត់ ង្វៀន ធី ហ្សា​ម (Nguyen Thi Xam) វ័យ ៧០ ឆ្នាំ និង​កូន ស្រី​ម្នា​ក់វ័យ ២៦ ឆ្នាំ​។​

​លោកយាយ ង្វៀន ធី ហ្សា​ម និយាយ​ទាំង​ទឹកភ្នែក​រលីងរលោង​ថា ពេល​ភ្លៀង​ម្ដងៗ​ពិតជា​វេទនា ណាស់ ព្រោះ​លេចមុខ​លេច​ក្រោយ ហើយ​បើ​ភ្លៀង​មួយ​យប់​ទល់​ភ្លឺ ពួកគាត់​ក៏ត្រូវ​អង្គុយ​ទល់​ភ្លឺ​ដែរ​។ ប៉ុន្តែ​ដោយសារ​ក្រីក្រ​គ្មាន​ជម្រើស​មានតែ​បង្ខំចិត្ត​រស់នៅ​បែបនេះ​គ្រាន់បើ​ជាង​ដេក​តាម​សំ​យ៉ាប ផ្ទះ​គេ​។​

​សូមបញ្ជាក់ថា បង្គន់​ដែល​គ្រួសារ​នេះ​ធ្វើ​ខ្ទម​រស់នៅ​ពីលើ​គឺ​សម្រាប់​ប្រជាជន​ប្រាំមួយ​គ្រួសារ​ដែល រស់នៅ​តំបន់​នេះ​ប្រើប្រាស់​រួមគ្នា​៕ ប្រែ​សម្រួលៈ​ខុម​