គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​៨​គ្រួសារ​ទទួលបាន​គ្រឿងឧបភោគ​បរិភោគ​ពី​ព្រះសង្ឃ​

279
ចែករម្លែក

វ៉ៃ​គោ​ស្វាយរៀងៈ​ខ្យល់​កន្ត្រាក់​ធ្វើឱ្យ​លំនៅស្ថាន​របស់​ពលរដ្ឋ​ចំនួន​៨​គ្រួសារ​រង​ផលប៉ះពាល់​និង​ដួល​ផ្ទះ​ខ្នង​សង្កត់​មនុស្ស​៣​នាក់​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​កូនៗ​២​នាក់​បាន​រងរបួស​ធ្ងន់​នោះ​។​កាលពី​សៀ​ល​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៩​នេះ​ព្រះសង្ឃ​ព្រះនាម​ភួ​ន​សុភ​ណ្ឌ័​គង់នៅ​វត្ត​បុ​ពា​រាម​ហៅ​វត្ត​ព្រៃ​យាយ​ព្រះសង្ឃ​ព្រះនាម​ទិ​ត​សារ៉ាន​នឹង​ព្រះសង្ឃ​ព្រះនាម​ថោង​ចន្ថា​គង់នៅ​វត្ត​តា​ពៅ​។​

​ព្រះសង្ឃ​គង់នៅ​វត្ត​ពោធិ​ថ្មី​បរិចាគ​នៃ​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​មួយចំនួន​ដើម្បី​ចូល​បុណ្យសព​ស្ត្រី​ឈ្មោះ​ពិន​សៀន​មុខរបរ​កសិករ​អាយុ​៤៧​ឆ្នាំ​។​កូនស្រី​រងរបួស​មាន​ឈ្មោះ​សុខ​នី​អាយុ​៥​ឆ្នាំ​និង​ឈ្មោះ​សុភា​ន់​ភេទ​ប្រុស​អាយុ​២​ឆ្នាំ​ជា​ជនពិកា​អ្នក​ទាំង​៣​និង​ចែក​ជួន​ដល់​គ្រួសារ​រងគ្រោះ​ចំនួន​៧​គ្រួសារ​ទៀត​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​ម្សិលមិញ​រស់ក្នុង​ភូមិ ព្រៃ​ប្រើស ឃុំ ស្វាយ​តា​យាន ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង ។​

​ទេយ្យទាន​គ្រឿងឧបភោគ​បរិភោគ​ដែល​នាំយក​ចូល​បុណ្យ​និង​ចែក​ជួន​នាពេលនេះ​រួមមាន​៖​ចូល​បុណ្យ​ដល់​ក្រុមគ្រួសារ​សព​ថវិកា​ចំនួន​៣០​ម៉ឺន​រៀល​កុមា​ពិកា​រងគ្រោះ​ទទួល​១០​ម៉ឺន​រៀល​សម្រាប់​ទិញ​រទេះរុញ​។​ដោយឡែក​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ប៉ះពាល់​ដល់ផ្ទះ​សំបែង​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ក​២៥​គីឡូ​ទឹកស៊ីអ៊ីវ​ទឹកត្រី​ទឹកដោះគោ​និង​ថវិកា​ចំនួន​២​ម៉ឺន​រៀល​៕S/​