គ្រួសារ​សព​ទាំង​៦​ដែល​ស្លាប់​ព្រោះ​បាក់​អាគារ​ទទួលបាន​អំណោយ​ពី​រដ្ឋបាល​ខេត្តព្រៃវែង

376
ចែករម្លែក

ដោយ​៖​ចាន់ ថន​/​ព្រៃវែង​៖ កាលពី​រសៀល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ លោក ស្បោង សារ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ខេត្ត​លោក​យូ​ឡា​ណា​អគ្គលេខាធិការរង​ទី​២​នៃ​កាកបាទក្រហមកម្ពុជា​ថ្នាក់កណ្តាល ។​

លោក ជា សុ​មេធី ប្រធាន​គណកម្មាធិការ កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​និង​កងកម្លាំង​ទាំងបី​អាជ្ញាធរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព ដែល​បាន​ស្លាប់​ក្នុងករណី​បាក់​រលំ​អគារ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅនេះ​។​

​ការចូលរួម​រំលែក​ទុក្ខ​ពី​អាជ្ញាធរ​ខេត្តព្រៃវែង​នេះ​បាន​ធ្វើឡើង​នៅ​ស្រុក​បាភ្នំ​ខេត្តព្រៃវែង​ដែលមាន​មនុស្ស​ស្លាប់​រហូតដល់​ទៅ​៦​នាក់​និង​របួស​៥​នាក់​។​នៅក្នុង​ឱកាស​នោះ​លោក​ជា​សុ​មេធី​បាន​ថ្លែងថា​ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង​ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​។​

ពិត​ជាមាន​អារម្មណ៍​ក្ដុក​ក្ដា​ល​ជាទីបំផុត​ក្រោយពី​ទទួលដំណឹង​ដ៏​សោកសៅ​អំពី​ការបាក់​រលំ​អគារ ។​ស្ថិតនៅក្នុង​ក្រុមទី​១១ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដែល​បាន​បណ្តាលឱ្យ​អ្នកស្លាប់ និង​របួស​ជាច្រើន​នាក់ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​កន្លងទៅនេះ​។​

​ដោយពេល​នេះ​ក្រុមការងារ​បាន​នាំយក​អំណោយ​ចូលរួម​រំលែក​ទុក្ខ​សម្រាប់​អ្នករងគ្រោះ​ស្លាប់បាត់​បង់ជីវិត ។​ក្នុង​មួយ​សព ទទួលបាន​ពី​លោក​ជា សុ​មេធី ប្រធាន​គណកម្មាធិការ​សាខា ៤​លាន​រៀល លោក ស្បោង សារ៉ាត់ ៥០​ម៉ឺន​រៀល ។

លោក​យូ​ឡា​ណា​អគ្គលេខាធិការរង​ទី​២​នៃ​កាកបាទក្រហមកម្ពុជា ថ្នាក់កណ្ដាល​ចំនួន​៥​លាន​រៀល​។​និង​ប​.​ស​.​ស​៤​លាន​រៀល​និង​កាកបាទក្រហមកម្ពុជា​ខេត្ត​៤០​ម៉ឺន​រៀល ព្រមទាំង​សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ​បរិភោគ មួយចំនួនទៀត​ផងដែ​រ​៕S/