គ្រួសារ​សព​នាយ​ឧ​ត្ត​ម​សេនីយ៍ ដុម ហាក់ អរគុណ​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់​

473
ចែករម្លែក
គ្រួសារ​សព​នាយ​ឧ​ត្ត​ម​សេនីយ៍ ដុម ហាក់ អរគុណ​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់​

​ភ្នំពេញៈ​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​និង​ចូលរួម​ក្នុង​ពិធី​បុណ្យសព​នាយ​ឧ​ត្ត​ម​សេនីយ៍ ដុម ហាក់ អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​កាលពី​ថ្ងៃទី​១១​ខែមិថុនា​។​នាយ​ឧ​ត្ត​ម​សេនីយ៍​ដុម ហាក់​បានធ្វើ​មរណកាល​នា​ថ្ងៃទី​៨​ខែ មិថុនា​ឆ្នាំ​២០១៩​ដោយ​រោគា​ពា​ធិ​។​

​ក្នុង​ផេ​ក​ផ្លូវការ​របស់​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់ បានសរសេរថា​ល្ងាច​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ខ្ញុំ និង​ថ្នាក់ដឹកនាំ​យោធា​ជាន់ខ្ពស់​មួយចំនួន បាន​ចូលរួម​ពិធី​បុណ្យសព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ដុម ហាក់ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែល​បានទទួល​មរណភាព​ដោយ​រោគាពាធ កាលពី​ថ្ងៃទី​៨ ខែមិថុនា ក្នុង​ជន្មាយុ ៧៤​ឆ្នាំ​។ សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក តាម​ជួយ​បីបាច់​ថែរក្សា​វិញ្ញាណក្ខន្ធ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ដុម ហាក់ បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​ជានិច្ច​និរន្តរ៍​តរៀង​ទៅ​។​
​ទន្ទឹមនឹង​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​នេះ

​ក្រោយ​បញ្ចប់ នូវ​ពិធី​បុណ្យសព​របស់​ឪពុក ដែល​បាន​ប្រារព្ធ​ធ្វើឡើង​តាម​ប្រពៃណី ព្រះពុទ្ធសាសនា ក្រុមគ្រួសារ​នាយ​ឧ​ត្ត​ម​សេនីយ៍ ដុម ហាក់ ដែលមាន កូនៗ កូនប្រសារ ព្រមទាំង​ចៅៗ បាន​សម្តែង​នូវ​ក្តី​គោរព ថ្លែងអំណរគុណ ចំពោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​ចូលរួម គោរព​វិញ្ញាណក្ខន្ធ លោកឪពុក​របស់ខ្លួន ដែល​បាន​ចែក​ឋាន​ទៅ ។​តាងនាម​ក្រុមគ្រួសារ​សាច់ញាតិ នៃ​សព​នាយ​ឧ​ត្ត​ម​សេនីយ៍ ដុម​ហាក់ ដែលមាន លោក ដុម សុជាតា លោក ដុម រិទ្ធី លោក ដុម សុខា លោកស្រី ដុម ចាន់​មុនី និង​ក្នុងនាម​ជា​កូន កូនប្រសារ ព្រមទាំង​ចៅៗ បានបញ្ជាក់​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចំពោះ​កាយវិការ​យកចិត្តទុកដាក់​និង​គិតគូរ​ខ្ពស់​របស់​សម្តេច​ចំពោះ​សព​និង​ក្រុមគ្រួសារ​សព​៕​សរន​