គ្រឿងការី​ខៀវ​

559

+ គ្រឿងផ្សំ​
– ម្ទេស​ខៀវ 12-15 គ្រាប់​
– សម្បក​ក្រូចសើច 2 ស្លាបព្រា​កាហ្វេ​
– ឫស​ជី​វ៉ាន់ស៊ុយ 2
– គល់​ស្លឹកគ្រៃ 1 គល់​
– រំដេង 4 ចំណិត​ក្រាស់​ល្មម​
– ជី​នាងវង 15 សន្លឹក​
– ខ្ទឹមក្រហម (​ហាន់​) 3 ស្លាបព្រា​បាយ​
– ខ្ទឹមស (​ចិញ្ច្រាំ​) 2 ស្លាបព្រា​បាយ​
– គ្រាប់ cumin 1 ស្លាបព្រា​កាហ្វេ​

– គ្រាប់​ផ្កា​ជី​វ៉ាន់ស៊ុយ 2 ស្លាបព្រា​កាហ្វេ​
– ម្រេចស 1/4 ស្លាបព្រា​កាហ្វេ​
– អំបិល 1 ស្លាបព្រា​កាហ្វេ​
– កាពិ 1 ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– ដំបូង​ត្រូវ​បុក​គ្រាប់ cumin គ្រាប់​ផ្កា​ជី​វ៉ាន់ស៊ុយ ម្រេចស ឲ្យ​ម៉ដ្ឋ រួច​ដួស​វា​ដាក់​កូនចាន​មួយ​ទុក​មួយអន្លើ​
– យក​ម្ទេស​ខៀវ​ពុះ​ជា​ពីរ​ឆ្កឹះ​យក​គ្រាប់​ម្ទេស​ចេញ រួច​ហាន់​ឲ្យ​ល្អិតៗ​

– យក​ម្ទេស​ខៀវ​ដាក់​បុក​ជាមួយ​អំបិល កន្លះ​ស្លាបព្រា​កាហ្វេ សឹម​ដាក់​ជី​នាងវង​ចូល​បុក​ជាមួយ បន្ទាប់មក ដាក់​គ្រឿង​បុក​បន្ថែម​ដូចជា សម្បក​ក្រូចសើច ឫស​ជី​វ៉ាន់ស៊ុយ គល់​ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម ខ្ទឹមស (​មុន​បុក ហាន់​វា​ឲ្យ​ល្អិតៗ​ទាំងអស់​ទើប​ងាយស្រួល​បុក​ម៉ដ្ឋ​) បុក​ចូលគ្នា​ឲ្យ​ម៉ដ្ឋ​ល្អ បន្ទាប់មក​ដាក់ គ្រាប់​ធញ្ញជាតិ​ដែល​បុក ហើយ​ខាងលើ​ដាក់ចូល​គ្នា និង​ដាក់​កាពិ​បុក​ច្របល់​ឲ្យ​សព្វ​ល្អ​រួច​ជាការ​ស្រេច ៕ ប្រភព​: Hot Thai Kitchen​