គ្រឿងចក្ររាប់រយគ្រឿងនិងកម្មកររាប់រយនាក់កំពុងសាងសង់មន្ទីរពេទ្យមួយឱ្យរួចរាល់ក្នុងពេល៧ថ្ងៃសម្រាប់ព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណា

272
ចែករម្លែក

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថា គ្រឿងចក្ររាប់រយគ្រឿងនិងកម្មករសំណង់រាប់រយនាក់ត្រូវបានរដ្ឋាភិបាលចិនបង្គាប់ឱ្យធ្វើការទាំងថ្ងៃទាំងយប់ដើម្បីសាងសង់មន្ទីរពេទ្យព្យាបាលវីរុសកូរ៉ូណាដែលមាន១.០០០គ្រែនៅលើដី ២,៥ ហិកតា ឱ្យរួចរាល់ក្នុងពេល ៧ ថ្ងៃ។

មន្ទីរពេទ្យបន្ទាន់ ដែលមានឈ្មោះថា Huoshenshan ឬ មន្ទីរពេទ្យភ្នំព្រះអគ្គី មានទីតាំងស្ថិតនៅជាយក្រុងវូហាន ដែលជាទីតាំងស្នូលនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលសម្លាប់មនុស្ស ៤១ នាក់នាក់ និងឆ្លង ១.២៨៧ នាក់ ហើយឆ្លងរាលដាលទៅប្រទេសជាច្រើនទៀតក្នុងតំបន់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា អាជ្ញាធរបានណែនាំក្រុមហ៊ុនសំណង់ចំនួន៤ឱ្យធ្វើការក្នុងអំឡុងបុណ្យចូលឆ្នាំចិនដើម្បីសង់មន្ទីរពេទ្យ ដែលរំពឹងទទួលអ្នកជំងឺដំបូងនៅថ្ងៃទី ៣ កុម្ភៈ។

រថយន្តដឹកដីនិងអេស្កាវ៉ាទ័របានប្រមូលផ្តុំនៅលើដីមួយកន្លែងនៅសង្កាត់ខាយទៀននៃក្រុងវូហានកាលពីយប់ថ្ងៃព្រហស្បតិ៍ និង ឥឡូវកំពុងសង់អគារមន្ទីរពេទ្យយ៉ាងសស្រាក់សស្រាំ៕ ដោយ៖ កញ្ញាដាលីស