គ្រឿងចក្រអេស្កាវ៉ាទ័រក្រឡាប់​ចូលទឹកស្រះ ស្លាប់ម្នាក់​នៅស្រុកទឹកផុស

76
ចែករម្លែក

ដោយ៖សន សក្តាៈកំពង់ឆ្នាំង ៖ បុរសអ្នកបើកគ្រឿងចក្រម្នាក់បានស្លាប់នៅ​ក្នុងទឹកស្រះ បន្ទាប់ពីក្រឡាប់គ្រឿងចក្រធ្លាក់ចូលទឹកស្រះ។ ហេតុការណ៍នេះ​បានកើត​ឡើងកាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅនៅចំណុចអូរចា ស្ថិតក្នុងភូមិសាស្ត្រភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សួស ធី ភេទប្រុស អាយុ
៣៤ឆ្នាំ មានទីលំនៅស្ថិតនៅភូមិតាមៀង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើក​គ្រឿងចក្រចូកដីរបស់ខ្លួនទៅកាយយកដីល្បាប់ពីក្នុងស្រះទឹក ប៉ុន្តែក្នុងពេល​ចូលទៅកាយល្បាប់ដីក្នុងស្រះទឹកនេះគ្រឿងបានចូលទៅចតនឹងមាត់ស្រះ ក្នុងពេលដែលកំពុងកាយបានស្រុតដី ក៏បណ្តាលអោយធ្លាក់គ្រឿងចក្រចូល​ក្នុងស្រះសង្កត់អ្នកបើកបរគ្រឿងចក្រឈ្លក់ទឹកលង់ស្លាប់តែម្តង៕/Ha