គ្រឿងចក្រ​ឈួ​ស​ឆាយ​ព្រៃ​រាប់សិប​ហិកតា​យក​ធ្វើជា​កម្មសិទ្ធិ​នៅ​ពីរ​ឃុំ​ក្នុង​ខេត្តស្ទឹងត្រែង​

194
ចែករម្លែក

​ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​អ្នកមានអំណាច​មាន​ប្រាក់​ចាយ​មិន​ខ្វះ​ហើយ​ពលរដ្ឋ​ដាក់​ងារ​ជា​ជំទាវ​ម្នា​ក់បាន​យក​គ្រឿងចក្រ​ឈួ​ស​ឆាយដី​ព្រៃ​រាប់សិប​ហិកតា​យក​ធ្វើជា​កម្មសិទ្ធិ​។​ករណីនេះ​កើត​នៅ​ចំណុច​អូរ​ស្វាយ​ឃុំ​ស្រែ​ឬ​ស្សី​ជាប់​ព្រំប្រទល់​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​។​សកម្មភាព​នោះអាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​មិនបាន​ចាត់វិធានការ​ចុះ​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា​ទេ​។​បែបនេះ​សង្ស័យថា​ជំទាវ​ដ៏​មាន​ឥទ្ធិពល​ដែល​គេ​ដឹងថា​មិនមែន​អ្នក​ស្ទឹងត្រែង​នោះ​អាចមាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​បាន​និយាយថា​ជំទាវ​ម្នាក់​ឈ្មោះ​ឃីម​ទំនងជា​អ្នក​ភ្នំពេញ​បានមក​កាន់កាប់​ដី​តំបន់​អូរ​ស្វាយ​ដោយ​ប្រើ​កម្លាំងយោធា​និង​គ្រឿងចក្រ​ឈួ​សព្រៃ​។​មានការ​លើកឡើងថា​ពីមុន​ដី​នេះ​គឺមាន​តែព្រៃ​សុទ្ធ​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​។​ប្រជាពលរដ្ឋ​ខ្លះ​បាន​កាន់កាប់​ជា​លក្ខណៈ​គ្រួសារ​។​តែ​ក្រោយមក​អ្នកមាន​លុយ​និង​ខ្លះ​បម្រើ​ការងារ​រដ្ឋ​មួយចំនួន​ទៅ​ទិញ​ដីព្រៃ​ពី​ពលរដ្ឋ​ដែល​ហ៊ុំព័ទ្ធ​ដីព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់​ឃុបឃិត​គ្នា​លក់​ដីព្រៃ​ក្នុងតម្លៃ​ចាប់ពី​៣០០​ដល់​៧០០​ដុល្លារ​ក្នុង​មួយ​ហិកតា​។​

​ពីមុន​ដីព្រៃ​តែ​ឥឡូវ​ក្លាយជា​ដី​របស់​ជំទាវ​និង​អ្នកមានអំណាច​មួយចំនួន​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​អស់​ទៅហើយ​។​ហេតុនេះហើយ​ទើប​ការគ្រប់គ្រង​ដីព្រៃ​រដ្ឋ​នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​មាន​ភាព​អាណាធិបតេយ្យ​។​ដូចជា​ពាក្យ​គេ​និយាយថា​អ្នកមាន​លុយ​មានអំណាច​គឺ​បាន​ដី​។​គ្មាន​អ្នកណា​គេ​ចាប់​ឬ​ចង​នោះឡើយ​។​តើ​រំពឹង​អី​ទៀត​បើ​អ្នកអនុវត្ត​ច្បាប់​ស៊ុមគ្រលុំ​គ្នាយ​កដី​រដ្ឋ​អស់​ទៅហើយនោះ​។​ពលរដ្ឋ​ថា​ដី​នៅ​តំបន់​នោះ​សុទ្ធតែ​គ្មាន​ប្លង់​កម្មសិទ្ធិ​ចេញ​ដោយ​សុរិយោដី​ខេត្ត​ទេ​។​ក៏ប៉ុន្តែ​បើ​ដី​មាន​ប្លង់​កាន់កាប់​ដោយ​ស្របច្បាប់​មែន​នោះ​ទើប​ចម្លែក​។​

យោងតាម​ច្បាប់​ស្តីពី​ព្រៃឈើ​ឆ្នាំ​២០០២​មាត្រា​៩៧​បាន​ចែងថា​ត្រូវ​ផ្តន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១​ដែល​ត្រូវ​ជាប់ពន្ធនាគារ​ពី​៥​ឆ្នាំ​ដល់​១០​ឆ្នាំ​បើ​ពាក់ព័ន្ធ​ត្រង់ចំណុច​ទី​៦​កាប់​រាន​ព្រៃ​ឈួ​ស​ឆាយដី​ព្រៃ​ហ៊ំ​ព័ទ្ធ​កាន់កាប់​ដីព្រៃ​។​ករណីនេះ​ត្រូវ​ប្រឈម​ទៅនឹង​ជាប់ពន្ធនាគារ​បើសិនជា​រកឃើញ​មុខ​អ្នកកាន់កាប់​ដី​នៅត្រង់ចំណុច​អូរ​ស្វាយ​ដោយ​ខុសច្បាប់​មែន​។​

លោក​សន​សារឿន​អភិបាលស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​បញ្ជាក់ថា​ដី​នៅ​តំបន់​ឃុំ​ស្រែ​ឬ​ស្សី​ខ្លះ​មាន​ប្លង់​កម្មសិទ្ធិ​រួចទៅហើយ​។​បើ​មានការ​លើកឡើងថា​មាន​ជំទាវ​យក​កម្លាំងយោធា​ប្រើ​គ្រឿងចក្រ​ហ៊ុំព័ទ្ធ​យក​ដីព្រៃ​គឺ​មិនអាច​ទៅរួច​ទេ​។​ប៉ុន្តែ​បើ​មាន​មែន​លោ​កថា​ខុសច្បាប់​ហើយ​។​រឿងនេះ​លោក​នឹង​ចាត់​ទៅ​អាជ្ញាធរ​ឃុំ​ចុះ​ស៊ើបអង្កេត​សិន​៕S/​