គ្រឿងចក្រ​ធុន​ធ្ងន់​ចំនួន​១៤​គ្រឿង​កំពុង​ចូលរួម​ដោះស្រាយ​បញ្ហា​ទឹក​លិច​ក្រុងព្រះសីហនុ​

240
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​គ្រឿងចក្រ​ដែល​បាន​ចូលរួម​ស្តារ​ប្រឡាយ​អូរ​ដើម្បី​បើកផ្លូវ​ទឹក​ហូរ​ឱ្យបាន​លឿន​បន្ថយ​ការលិចលង់​នៅ​ក្រុងព្រះសីហនុ​មាន​ចំនួន​ដល់​១៤​គ្រឿង​ហើយ​។​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១១​ខែសីហា​ថា​គ្រឿងចក្រ​ធុន​ធ្ងន់​(Excavator)​ដែល​ចូលរួម​ការងារ​ជីក​កាយ​ស្តារ​ប្រឡាយ​អូរ​ដើម្បី​បើកផ្លូវ​ទឹក​ឱ្យ​ហូរ​បាន​លឿន​។​

​បន្ថយ​ការលិចលង់​នៅ​ក្រុងព្រះសីហនុ​មាន​ចំនួន​ដល់​១៤​គ្រឿង​ហើយ​មកពី​ក្រសួង​ធនធានទឹក​ក្រសួង​សាធារណ​ការដឹក​ជ​ញ្ចូ​ន​និង​វិស័យ​ឯកជន​កំពុងធ្វើការ​នៅលើ​៤​ទីតាំង​ផ្សេងៗ ដូចខាងក្រោម​៖

  1. ការងារ​ស្តារ​អូរ ១~​គោលដៅ​ទី​១ : លើផ្លូវ​លេខ​៨០០ មាន​អេ​ស្កា ៣ គ្រឿង បាន​ស្តារ​ផ្នែក​ខាងលើ និង​ខាងក្រោម​លូ​អូរ​១~​គោលដៅ​ទី​២ : នៅលើ​ស្ពានដែក​មាន​អេ​ស្កា​១​គ្រឿង ស្តារ​អូ​បាន​១០០​ម៉ែត្រ ម្ខាង​~​គោលដៅ​ទី​៣ : មាន​អេ​ស្កា ១​គ្រឿង​បាន​ស្តារ​ប្រឡាយ​ខ្សាច់ គុម្ព​ឬ​ស្សី​។​

~​គោលដៅ​ទី​៤ : មាន​អេ​ស្ការ​២​គ្រឿង ស្តារ​អូរ កាយ​ដើមឈើ​~ គោលដៅ​ទី​៥ : មាន​អេ​ស្ការ​១​គ្រឿង នៅ​កែង​ស្ពាន​ឆ្លង​ពី ផ្លូវ​៨០៦ ទៅ​សង្កាត់​លេខ​៤ បាន​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​បាន​កាយ​សំអាត នឹង​បញ្ចប់​នៅ​ថ្ងៃ​១១​សីហា​ឆ្នាំ​២០១៩​។​2.​ការងារ​ស្តារ​អូរ​LV​មាន​អេ​ស្ការ​៣​គ្រឿង​នៅលើ​ដា​ឡូ​LV​ស្តារ​សំរាម​និង​ស្តារ​អូរ​ខាងមុខ​អង្គការ​ម្លប់​តាប៉ាង​។​

3.​ការងារ​ស្តារ​អូរ​នៅ​អូរ​ឈើទាល​មាន​អេ​ស្ការ​៤​គ្រឿង​4.​ការងារ​ស្តារ​អូរ​សំអាត​(​សុខា​)​បាន​វាស់វែង​ដាក់​និយាម​ការ​និង​ចល័ត​គ្រឿងចក្រ​ត្រៀម​សំរាប់​ស្តារ​ព្រឹក ១១ សីហា​៕S/​

#