គ្រឿងញៀន​កន្លះ​តោន​ត្រូវបាន​រកឃើញ​លាក់​ក្នុង​ម៉ូទ័​រភ្លើង​ច្រើន​គ្រឿង​ដែល​នាំ​ចេញ​ពី​ថៃ​

10435
ចែករម្លែក

​ក្រុម​អាជ្ញាធរ​នូវែ​លសេ​ឡង់​បាន​និយាយថា​ពួកគេ​បាន​រកឃើញ​គ្រឿងញៀន​មេតំ​ហ្វីតា​មីន​ប្រហែល​កន្លះ​តោន​ដែល​ត្រូវបាន​លាក់​ទុក​នៅ​ក្នុង​ទំនិញ​​ម៉ូទ័​រភ្លើង​ចំនួន​៦ គ្រឿង​ដែល​ត្រូវបាន​នាំ​ចេញ​ពី​ប្រទេស​ថៃ​។​

​ការចាប់​បាន​គ្រឿងញៀន​មេ​តាំ​ហ្វីតា​មីនទ​ម្ងន់​៤៦៩ គីឡូក្រាម ដែល​មាន​តម្លៃ ១៥៣​លាន​ដុល្លារ​នេះ​គឺជា​ចាប់​រឹបអូស​គ្រឿងញៀន​ធំ​បំផុត​មិន​ធ្លាប់​មាន​នៅ​ព្រំដែន​ប្រទេស​នូ​​វែល​សេ​ឡង់​។​

​គ្រឿងញៀន​ទាំងនេះ​ត្រូវបាន​លាក់​នៅក្នុង​កញ្ចប់​នៅ​ខាងក្នុង​ម៉ូទ័​រភ្លើង​ទាំងនេះ​។​

​ប្រធាន​ស៊ើបអង្កេត​គយ លោក​Bruce Berry បាន​ប្រាប់​សារព័ត៌មាន The Associated Press កាលពី​ថ្ងៃ​សុក្រ​ថា ពួក​គេ​ជឿ​ថា ក្រុម​ជួញដូរ​គ្រឿងញៀន​កាណាដា ស្ថិតនៅ​ពី​​ក្រោយ​ការជួញដូរ​គ្រឿងញៀន​ទាំងនេះ​។​

​លោក​បាន​និយាយថា​ពួកគេ​បាន​តាមដាន​ជនជាតិ​កាណាដា​២​នាក់​អស់​រយៈពេល​ជា​ច្រើន​ខែ​ដែល​ពួកគេ​ជឿថា ត្រូវបាន​បញ្ជូន​ដាច់ដោយឡែក​ពី​គ្នា​មក​ប្រទេស​នូវែ​លសេ​ឡង់​​ដើម្បី​ទទួល​និង​លក់​គ្រឿងញៀន​ទាំងនោះ​។​

​បុរស​ជនជាតិ​កាណាដា​២​នាក់​និង​បុរស​ជនជាតិ​នូវែល​សេឡ​ង់​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​និង​ចោទប្រកាន់​ពី​បទ​នាំ​ចូល​និង​មាន​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​។ ពួកគេ​ម្នាក់ៗ​ប្រឈម​​នឹង​ការជាប់គុក​អស់​មួយ​ជីវិត ប្រសិនបើ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ទោស​នោះ​៕​ដោយ​៖​សុខា​/sn

គ្រឿងញៀន​ទាំងនេះ​ត្រូវបាន​លាក់​នៅក្នុង​កញ្ចប់​នៅ​ខាងក្នុង​ម៉ូទ័​រភ្លើង​ទាំងនេះ​