គ្រឿងញៀន​ខេត្តស្ទឹងត្រែង​ឆមាស​ទី​១ ឆ្នាំ​២០១៩ ឃាត់ខ្លួន​២៦​នាក់ ដកហូត​ថ្នាំ WY ៨៧៥​គ្រាប់​, ម្សៅ​ពណ៌​ស​ថ្លា ២៤,៨៥២.៥​ក្រាម

100
ចែករម្លែក

ដោយ​: សុខុម
​ស្ទឹងត្រែង​:
យោងតាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តស្ទឹងត្រែង បាន​បង្ហាញថា នៅក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​បង្ក្រាបបាន​គ្រឿងញៀន​ចំនួន​១៧​ករណី ឃាត់ខ្លួន​មនុស្ស​២៦​នាក់ និង​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន WY ៨៧៥​គ្រាប់ រួមទាំង​ម្សៅ​ពណ៌​ស​ថ្លា ២៤,៨៥២.៥​ក្រាម​។

​នៅក្នុង​ប្រតិបត្តិការ​ឆមាស​ទី​១​ឆ្នាំ​២០១៩ សមត្ថកិច្ច​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​២៦​នាក់ មាន​ស្រី​ពីរ​នាក់ ហើយ​ក្នុងនោះ​មាន​ជនជាតិខ្មែរ​២៥​នាក់ និង​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​។

​របាយការណ៍​ខាងលើនេះ ត្រូវ​បានដាក់​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ការនាំ​ចូល​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ឡាវ ធ្វើ​នៅ​ឡើង​នៅ​សាលាខេត្ត​ស្ទឹងត្រែង ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៩​។ ដោយ​មានការ​ការចូល​រួម​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ឃុន សំបូរ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​ជា​ប្រធាគ​ណៈ​ក​ម្មា​ធិ​ការត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​។

​លោក​ម៉ុម​សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​មានប្រសាសន៍ថា​ខេត្តស្ទឹងត្រែង​មិនមែនជា​ខេត្ត​ដែល​ផលិត​គ្រឿងញៀន​នោះឡើយ ក៏ប៉ុន្តែ​ជា​ខេត្ត​គោលដៅ​ដែល​ឧក្រិដ្ឋជន​បាន​ចរាចរ​ដឹកជញ្ជូន និង​នាំចូល​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ដើម្បី​បន្ត​នាំយកទៅ​ចែកចាយ​នៅ​បណ្តា​ខេត្ត​ផ្សេងៗ​និង​នាំទៅ​កាន់​ប្រទេស​ទី​៣​។

​ជាមួយ​នោះ លោក​អភិបាលខេត្ត​បានដាក់​ចេញ​នូវ​គោលការណ៍​សំខាន់ៗ រួមមាន​ការផ្តោត​យក​ចិត្ត​ទុកដាក់​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធិភាព បន្ត​គាំទ្រ​អនុវត្ត​យុទ្ធនាការ​ភូមិ​ស​គ្មាន​គ្រឿងញៀន​។ អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ពង្រឹងសមត្ថភាព​គណៈកម្មាកា​រ​ចម្រុះ​ដោះស្រាយ​បញ្ហា​គ្រឿងញៀន តាម​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធិភាព​។ រៀបចំ​យន្តការ​គ្រប់គ្រង​គ្រឿងញៀន សហការ​ជាមួយ​ប្រទេស​ជាប់​ព្រំដែន​ទប់ស្កាត់​បង្ក្រាប​ការ​ចរាចរ​គ្រឿងញៀន​តាម​ព្រំដែន និង​អនុវត្ត​តឹងរឹង​បំផុត ចំពោះមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​។

​នាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ក់​ជី​តូ​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​មានប្រសាសន៍ថា​ដើម្បីឱ្យ​ការងារ​ផ្សព្វផ្សាយ​ការបង្ក្រាប​ការទប់ស្កាត់​ការនាំ​ចូល​និង​ការប្រើប្រាស់​នូវ​សារធាតុ​ញៀន​ទទួលបាន​ប្រសិទ្ធិភាព​ខ្ពស់​គណៈកម្មាធិការ​ក៏ដូចជា​លេខាធិការដ្ឋាន បង្ក្រាប​គ្រឿងញៀន ត្រូវ​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ជាពិសេស​ការរៀបចំ​ឱ្យ​ជន​បង្គោល គ្រប់​ថ្នាក់​ខេត្ត​ក្រុង​ស្រុក​ឃុំ​ភូមិ​និង​ទីសាធារណ​នានា​ក្នុងការ​ផ្តល់​និង​ទទួល​ព័ត៌មាន​ពី​សកម្មភាព​បទល្មើស​គ្រឿងញៀន​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ​បាន​បញ្ជាក់ថា ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​អនុវត្ត​អនុសាសន៍​ចំនួន​៤​ចំណុច​របស់​សម្តេច​ក្រ​ឡា​ហោម​សខេង​។ ទី​១ បញ្ចប់​ទាំងស្រុង​នៅ​ដំណាច់ឆ្នាំ​២០១៩​រាល់​បទល្មើស​គ្រឿងញៀន តាម​បណ្តា​ក្លឹប​កម្សាន្ត និង​សប្បាយដ្ឋាន​នានា​។​ទី​២ ត្រូវ​រឹបអូស​និង​រឹតបន្តឹង​ការត្រួតពិនិត្យ ដើម្បី​ទប់ស្កាត់​បង្ក្រាប​លំហូរ​គ្រឿងញៀន​ចូលមក​កម្ពុជា​នៅ​ទិសឦសាន​តាម​ព្រំដែន​កម្ពុជា​-​ឡាវ​។ ទី​៣ ខិតខំ​ស្រា​ជ្រាវ​ប​ង្ក្រា​បរា​ល់​ទីតាំង​លួចលាក់​កែច្នៃ​គ្រឿងញៀន​។ ទី​៤ មិនត្រូវ​ការពារ​មិនត្រូវ​ពាក់ព័ន្ធ​មិនត្រូវ​អត់អោន​ឬ​អ​ន្តា​រាគ​មន៍​ចំពោះ​រាល់​បទល្មើស​គ្រឿងញៀន​ឡើយ​៕