គ្រឿងញៀន​រាលដាល​ដល់​ជនបទ​: បង្ក្រាបបាន​ជនសង្ស័យ​ប្រាំ​នាក់​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់​

1127
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: ជនសង្ស័យ​ចំនួន​៥​នាក់​បាន​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង សហការ​ជាមួយ នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្នុងករណី​ពាក់ព័ន្ធ គ្រឿងញៀន​និង​លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ប្រាំ​នាក់ ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៨​​។​

​ប៉ូលិស​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​ប្រាំ​នាក់​រួមមាន​ឈ្មោះ​បង់​ប៊ុន​សាឡាង អាយុ​១៥​ឆ្នាំ​។ ឈ្មោះ​កុ​ច​រិទ្ធី​អាយុ​២៣​ឆ្នាំ​។ ឈ្មោះ​រួន​រ៉​ន​អាយុ​២៦​ឆ្នាំ ឈ្មោះ​ហួន​ហាន​អាយុ​១៨​ឆ្នាំ និង​ជន​ទី​៥​ជា​មេខ្លោង​ឈ្មោះ​ជា​ចាន់​អាយុ​១៧​ឆ្នាំ​។ ជន​ទាំង​បួន​នាក់​ខាងលើនេះ មាន​ទីលំនៅ​ភូមិ​ឆ្វាំង​ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​

​ប៉ូលិស​បាន​បញ្ជាក់ថា ឈ្មោះ​ជា​ចាន់​កាលពី​ថ្ងៃទី​៧​ខែមិថុនា​បាន​លួច​ទូរស័ព្ទដៃ​ម៉ាក iphone5 ពី​ឈ្មោះ​ភ័​ក្រ​ភួ​ន​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ បន្ទាប់ពី​លួចបាន​ទូរស័ព្ទដៃ​មួយគ្រឿង ហើយ​ឈ្មោះ​ជា​ចាន់ បាន​យក​ទូរស័ព្ទ​ទៅ​ដោះ​លេខ​កូដ និង​ឈូស​កម្មវិធី​ជាមួយ​ជាង​ទូរស័ព្ទដៃ​ឈ្មោះ​នុត​សុខ​ថា​ត់​។ លុះដល់​ថ្ងៃទី​៨​ខែមិថុនា ឈ្មោះ​ជា​ចាន់​បាន​យក​ទូរស័ព្ទ​ដែល​ខ្លួន​លួចបាន​យកទៅលក់​ឱ្យឈ្មោះ​ណ​យ ក្នុងតម្លៃ​៤០​ម៉ឺន​រៀល និង​បាន​ត្រឡប់មកផ្ទះ​វិញ​។ ក៏ប៉ុន្តែ​នៅ​ម៉ោង​វេលា​៨​យប់​ថ្ងៃទី​៨​ខែមិថុនា​ឈ្មោះ​ជា​ចាន់ បាន​ជិះ​ម៉ូតូ​រក​ទិញ​កាត​ទូរស័ព្ទ​ក្នុងភូមិ​របស់ខ្លួន​ដែល​រស់នៅ​ក៏បាន​ជួប​ឈ្មោះ​វង់​ច​ន្ធូ ត្រូវជា​ម្តាយ​របស់​ឈ្មោះ​នុត​សុខ​ថា​ត់ ជាង​ជួសជុល​ទូរស័ព្ទ​។ ភ្លាមនោះ​ឈ្មោះ​ជា​ចាន់ បាន​សួរ​ទៅ​ម្តាយ​ជាង​ទូរស័ព្ទ​ថា មាន​កាត​ទូរស័ព្ទ​លក់​អត់​? ម្តាយ​ជាង​ជួសជុល​ទូរស័ព្ទ​តប​ភ្លាម​ថា​មិនមាន​ទេ​។​

ក្រោយមក​ឈ្មោះ​ជា​ចាន់​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ជាង​ជួសជុល​ទូរស័ព្ទ​និង​បាន​ហៅ​ក្រុម​របស់គេ​មក​លួច​ទូរស័ព្ទដៃ បាន​ចំនួន​២០​គ្រឿង​លុយ ខ្មែរ​ជិត​៥​លាន​រៀល​និង​មាស​មួយ​តំឡឹង​ពី​កន្លែង​ហាង​ជួសជុល​ទូរស័ព្ទ​។​

​ជនសង្ស័យ បាន​ប្រាប់​សមត្ថកិច្ច​ក្រោយពី​ឃាត់ខ្លួន​ថា សកម្មភាព​ពេលយប់​នោះ​ឈ្មោះ ជា​ចាន់ គឺជា​អ្នក​លោត​ចូលក្នុង​ផ្ទះ​ដើម្បី​លួច​ទូរស័ព្ទ​លុយ​និង​មាស​។ រីឯ ប៉ុន្មាន​នាក់​ទៀត​រង់ចាំ​ទទួល​នៅ​ខាងក្រៅ​។ ប៉ូលិស​កំពុង​សាកសួរ​ជនសង្ស័យ​ទាំង​ប្រាំ​នាក់ ដើម្បី​បញ្ជូណ​សំណុំរឿង​ទៅ​តុលាការ​ជា​បន្តទៀត​។​

​ដោយឡែក​ម្នាក់ទៀត​ឈ្មោះ ជា​ចាន់ អាយុ​១៧​ឆ្នាំ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។ ជនសង្ស័យ​ទាំង​បួន​នាក់​លួច​៕ ល​