គ្រឿងញៀន​៣៣ គីឡូក្រាម​រសាត់​មក​ទើរ​លើ​ឆ្នេរសមុទ្រ​វៀតណាម​

229
ចែករម្លែក

​គ្រឿងញៀន​ហេ​រ៉ូ​អ៊ីន​និង​មេតំ​ហ្វេ​តា​មីន​ជា​ច្រើន​គីឡូក្រាម​បាន​រសាត់​មក​ទើរ​នៅ​ឆ្នេរសមុទ្រ​វៀតណាម​ភាគ​កណ្ដាល​ហើយ ក្រុម​អាជ្ញាធរ​ថា​សង្ស័យថា​គ្រឿងញៀន​បន្ថែមទៀត​​អាច​កំពុង​អណ្តែត​លើ​សមុទ្រ​។​

​គ្រឿងញៀន​៣៣ គីឡូក្រាម ដែល​ដាក់​នៅក្នុង​ធុង​ជ័រ​និង​នៅក្នុង​កញ្ចប់​តែ​ជាមួយ​នឹង​អក្សរ​ចិន​នៅ​ខាងលើ​នេះ ត្រូវបាន​រកឃើញ​ដោយ​ពួក​អ្នកស្រុក​នៅ​ចម្ងាយ​ជាង​២២២​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​នៅ​ខេត្ត​ក្វាង ទ្រី ខេត្ត​ធួ ធៀន​វ៉េ និង ខេត្ត ក្វា​ង ណា​ម​រវាង​ថ្ងៃទី​៣០​ខែ​វិច្ឆិកា​និង​ថ្ងៃទី​៣​ខែ​ធ្នូ​។​

​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម កំពុង​ស៊ើបអង្កេត​រក​ប្រភពដើម​នៃ​គ្រឿងញៀន​ទាំងនេះ​។​

​លោក​ហ័ង វ៉ាន់ ម៉ាន់ ប្រធាន​មន្ទីរ​ការពារ​ព្រំដែន​ខេត្ត​ក្វាង ណា​ម​មាន​ការព្រួយបារម្ភ​ចាប់តាំងពី​គ្រឿងញៀន​ដ៏​ច្រើន​បែប​នេះ​មិន​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ខេត្ត​នេះ​​ពីមុនមក​។​លោក​បាន​កត់សំគាល់ថា ដោយ​ការរត់ពន្ធ​តាម​ផ្លូវគោក​គឺ​កាន់តែ​ពិបាក​នោះ​ពួក​អ្នកជួញដូរ​គ្រឿងញៀន​បាន​ងាក​ទៅរក​ផ្លូវ​សមុទ្រ​វិញ​។​វា​ច្បាស់​ជា​ត្រូវ​បាន​​ទម្លាក់​ចូល​ទៅក្នុង​ទឹក ដោយ​ចេតនា នៅពេល​ប្រឈម​មុខ​ជាមួយ​កងទ័ព​វៀតណាម​៕​ប្រែ​សម្រួល​៖​សុខា​/sn

គ្រឿងញៀន​៣៣ គីឡូក្រាម​ដែល​ដាក់​នៅក្នុង​ធុង​ជ័រ​និង​នៅក្នុង​កញ្ចប់​តែ​ត្រូវបាន​រកឃើញ​នៅ​ឆ្នេរសមុទ្រ​