គ្រឿងផ្សំ​សម្រាប់​ច្រោះ​ជាតិពុល​ពី​ក្នុង​តម្រងនោម​

494
ចែករម្លែក

តម្រងនោម​គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ដែលមាន​នាទី​ច្រោះ​ជាតិពុល​ពី​ក្នុង​ឈាម ហើយ​កាលណា​វា​ធ្វើ​ការងារ​ច្រើន​ដោយសារ​តែមាន​ជាតិពុល​នោះ​អ្នកនឹង​អាចមាន អាកា​រៈ​ខាងក្រោម​នេះ​៖

​ចេះតែមាន​អារម្មណ៍​ហើមពោះ​ជាប់​រហូត និង​ឡើង​ទម្ងន់ ឧស្សាហ៍​មានការ​បង្ក​រោគ នៅ​ផ្លូវទឹក​ម៉ូ​ត្រ និង​បញ្ហា​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត មាន​អារម្មណ៍​ប្រែប្រួល​ច្រើន និង​បញ្ហា ជាទូទៅ​គឺ​ទាក់ទង​នឹង​អតុល្យភាព​អ័រម៉ូន​តែម្តង មាន​គ្រួស​ក្នុង​តម្រងនោម ស្បែ​កមាន បញ្ហា​ដូចជា ឡើង​កន្ទួល​រមាស់ តាអក ឬ​កើតមុន មាន​អារម្មណ៍​អស់កម្លាំង​ខ្លាំង​មាន ​អារម្មណ៍​ថា​ឈឺ​នៅ​ចង្កេះ​។

​ដូច្នេះ ជា​ពិតជា​រឿង​ល្អ​បំផុត​ណាស់​ដែល​អ្នក​គួរតែមាន​វិធានការ​បង្ការ​បញ្ហា​ទាំងនេះ ហើយ​វិធី​ដែល​ល្អ​នោះ​គឺ​ការ​ច្រោះ​ជាតិពុល​ចេញ​តម្រងនោម​តែម្តង​។ ខាងក្រោម​នេះ ខ្ញុំ​មាន​វិធីសាស្ត្រ​ពីរ​យ៉ាង​ដែល​អ្នក​អាច​សាកល្បង​បាន​៖

​- ក្រូចឆ្មា និង​ផ្លែ​ឪឡឹក​
– ​ផ្លែ​ឪឡឹក​មួយ​ផ្លែ​
– ​ក្រូចឆ្មា​មួយ​ផ្លែ​

​ចូរ​កិន​គ្រឿងផ្សំ​ទាំងពីរ​នេះ​ចូលគ្នា ហើយ​ញ៉ាំ​វា ព្រោះ​វា​នឹង​ផ្តល់​ជា​ជាតិ​ប៉ូ​តា​ស្យូ​ម និង​វីតាមីន C ដល់​រាងកាយ​។ ប៉ុន្តែ​អ្នក​ក៏​អាច​បន្ថែម​អំបិល​ខ្លះ​បានដែរ ដោយសារតែ​វា​ល្អ​ចំពោះ​ជំងឺ​ទឹកនោមផ្អែម និង​ជួយ​ច្រោះ​ជាតិពុល​បានល្អ ទោះបី​ជាមាន​គ្រួស​ក្នុង​តម្រង នោម​តូចៗ​ក៏ដោយ​។​

​- ត្រសក់ និង​ការ៉ុត​
– ​ការ៉ុត​ពីរ​មឺ​ម​
– ​ត្រសក់​ធំ​មួយ​ផ្លែ​

​អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​កិត​គ្រឿងផ្សំ​ទាំងពីរ​នេះ​ចូលគ្នា​។ នេះ​គឺជា​ភេសជ្ជៈ​ច្រោះ​ជាតិពុល​ដ៏ ឆ្លាត​វៃ​ដោយសារតែ​គ្រឿងផ្សំ​ទាំងនេះ​មាន​ផល​ល្អ​របស់​វា​រៀងខ្លួន ដូច្នេះ​បើ​បាន​ប្រើ ទាំងពីរ​ចូលគ្នា​ទៀត​នឹង​ក្លាយទៅជា​វត្ថុ​ស័ក្តិ​សិទ្ធ​មិន​ខាន​។ ៩០​ភាគរយ​នៃ​ជាតិ​ទឹក​ដែល មាន​ក្នុង​ត្រសក់​បូករួម​នឹង​សារធាតុ Beta-carotene ក្នុង​ការ៉ុត​ទៀត​នឹង​ផ្តល់​ឲ្យ​រាង កាយនូវ​ជីវជាតិ​គ្រប់គ្រាន់​ដែល​រាងកាយ​ត្រូវការ​។ អ្វីដែល​កាន់តែ​សំខាន់​ទៀត​នោះ​វា​នឹងច្រោះ​នូវ​អាស៊ីត​អ៊ុយ​រិ​ក​ដែលមាន​ច្រើន​ខ្លាំង​មក​ក្រៅ​ផងដែរ​៕ ដោយៈ health.com.kh