គ្រឿងសម្អាង​ម៉ាក​ល្បី​មួយ​នៅ​កូរ៉េ លេចមុខ​នៅ​ប្រទេស​កម្ពុជា ថែមទាំង​បញ្ចុះតម្លៃ​ពិសេស​

436

J.estina ម៉ាក​យីហោ​ល្បី​នៅ​កូរ៉េ​ដែល​កំពុង​វាយលុក​នៅលើ​ទីផ្សារ​ពិភពលោក លើ​មុខជំនាញ គ្រឿងអលង្ការ កាបូប និង​គ្រឿងសម្អាង​នោះ ពេលនេះ​បានមក​ដល់​ប្រទេស​កម្ពុជា​ហើយ​។ ក្នុង​ឱ​កាល​ពិសេស​នេះ​អតិថិជន​នឹង​ទទួលបាន​ការចុះ​តម្លៃ ២០% ជាពិសេស ដែល​ផ្តល់ជូន​ចាប់ពី​ថ្ងៃនេះ​ដល់ ថ្ងៃទី ០៧ តុលា ២០១៧​។​

​ម៉ាក​យីហោ​ខាងលើ​ត្រូវបាន​ក្រុមហ៊ុន ROMANSON CAMBODIA នាំចូល​មកកាន់​ប្រទេស​កម្ពុជា ហើយ​ប្រកាស​សម្ពោធ​សាខា​លក់​ជា​បន្តបន្ទាប់​លើ​មុខ​ជំនួញ​ពីរ​របស់ J.estina គឺ​គ្រឿងអលង្ការ និង​កាបូប ហើយ​សាខា​ធំជាងគេ​គឺ​សាខា​ទី​១៣ ដែលមាន​ទីតាំងនៅ​អគារ​លេខ S1-១៥ មហាវិថី​មុន្នី​រ៉េត ទីក្រុង​អូ​ឡាំ​ព្យា​លេខ​ទូរស័ព្ទ​ទំនាក់ទំនង 099 972 666 ។​

​ដោយមាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន​លើ​ម៉ាក​យីហោ​នេះ ទើប​ក្រុមហ៊ុន​សម្រេច នាំចូល​គ្រឿងសម្អាង​ដែលជា​មុខ​ជំនួញ​ទី​៣​របស់ J.estina ហើយ​បាន​សម្ពោធ​ហាង​ទី​១ របស់ខ្លួន​កាលពី​ថ្ងៃទី ២៨ កញ្ញា ២០១៧​នៅ​ផ្សារ​ទំនើប រតនា​ផ្លា​ហ្សា ដើម្បី​ដាក់តាំង និង​លក់​នូវ ផលិតផល​សម្រាប់​ថែរក្សា​ស្បែ​កមុខ SKIN Care និង​គ្រឿងសម្អាង ដែល​អាចទាក់ទង​តាម​ទូរស័ព្ទ​លេខ 085 872 666 ។​

​ដើម្បី​ផ្តល់​សេវាកម្ម​មួយ​ដ៏​ល្អ​សម្រាប់​អតិថិជន​ម៉ាក​យីហោ​ល្បី​នេះ ក៏បាន​បញ្ជូន​អ្នកជំនាញ​ផ្នែក​គ្រឿងសម្អាង​ជនជាតិ​កូរ៉េ មក​បង្ហាត់បង្ហាញ​អំពី​វិធី​ប្រើ និង​សារៈសំខាន់​នៃ​ផលិតផល ដែលជា​សកម្មភាព​មួយ បង្ហាញ​ពី​ការយកចិត្តទុកដាក់​លើ​អតិថិជន​៕ក្រុមហ៊ុន