គ្រឿង​សមុទ្រ​ស្រស់ៗ​របស់​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ នាំចូល​ផ្ទាល់ ពី ខេត្ត​កែប ប្រទេស​បារាំង និង ជប៉ុន​

848
ចែករម្លែក
  • 8
    Shares

ដោយ​: សុផល / ភ្នំពេញ​: ដើម្បី​បំពេញតម្រូវការ​របស់​លោកអ្នក​ដែល​តែងតែ​គាំទ្រ​និង​ចូលចិត្ត​ពិសា​គ្រឿង​សមុទ្រ សណ្ឋាគារ​សូ​ហ្វី​តែ​ល រីករាយ​ផ្តល់ជូន​ប៊ូ​ហ្វេ​គ្រឿង​សមុទ្រ​ដ៏​ឆ្ងាញ់​ពិសា ដែល​បម្រើ​ជូន​ជា​រៀងរាល់ថ្ងៃ​។ គ្រឿង​សមុទ្រ​ស្រស់ៗ​របស់​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ នាំចូល​ផ្ទាល់ ពី ខេត្ត​កែប និង​ប្រទេស​បារាំង និង ជប៉ុន​។

​ភោជនីយដ្ឋាន La Coupole នឹង​នាំមក​ជូន​នូវ ប៊ូ​ហ្វេ​គ្រឿង​សមុទ្រ (SEAFOOD PARADISE) ដ៏​ពិសេស ជាមួយនឹង​គ្រឿង​សមុទ្រ​ស្រស់ៗ ជាច្រើន​ជម្រើស ដែល​នឹង​បម្រើ​ជូន​ជា​រៀងរាល់ថ្ងៃ​ដើម្បី​បំពេញតម្រូវការ​របស់​លោកអ្នក​។

​ជាមួយនឹង​ការផ្តល់ជូន​យ៉ាង​សម្បូរបែប​នៃ​ប្រភេទ​គ្រឿង​សមុទ្រ​ដូចជា​៖ ក្តាម​កែប​ស្រស់ៗ បង្កង​ប៉ាក បង្កង​កាណាដា បង្គា​ប៉ា​រ៉ា ត្រី​សមុទ្រ ប៊ូ​ហ្វេ​យើងខ្ញុំ​ក៏មាន​ការផ្តល់ជូន​ដ៏​ពិសេស នូវ​ពងត្រី Caviar Oscietre ដែល​នាំចូល​ពី​អ៊ីរ៉ង់ អយ​ស្ទ័​របា​រាំង​និង សាច់គោ​អូស្ត្រាលី​ផងដែរ​។

​លោក Beniot Leloup មេ​ចុងភៅ​បស់​ស​ហ្វី​តែ​ល បានឱ្យដឹងថា “​អាហារ​សមុទ្រ​ទាំងអស់​នៅទីនេះ​ត្រូវបាន​ផ្តោត​សំខាន់​ខ្ពស់​លើ​គុណភាព​សាច់ ដែល​នាំចូល​ផ្ទាល់ ពី ខេត្ត​កែប​នៃ​ប្រទេស​កម្ពុជា ប្រទេស​បារាំង និង ប្រទេស​ជប៉ុន ដើម្បី​ធ្វើ​ឲ្យ​លោកអ្នក​ទទួលបាន បទពិសោធន៍​មួយ​ដែល​មិនអាច​បំភ្លេចបាន​បន្ទាប់ពី​ការទទួល​ទាន​អាហារ​ប៊ូ​ហ្វេ​ជាមួយ​ពួកយើង​”​។​

​ប៊ូ​ហ្វេ​គ្រឿង​សមុទ្រ​របស់​យើង​ផ្តល់ជូន​ទាំង​រសជាតិ និង ជម្រើស​ជាច្រើន ដែល​មេ​ចុងភៅ​យើង​បានរៀបចំ​ពិសេស ឆ្ងាញ់ៗ ជាច្រើន​មុខ​ដូចជា អាហារ​សាច់​ស្រស់ៗ ស៊ូ​ស៊ី សា​ស៊ី​មី និង អាហារ​បែប​អាស៊ី ដូចជា ស៊ុប​តុំ​យាំ និង សម្លការី​គ្រឿង​សមុទ្រ ដែលមាន​រស​ឆ្ងាញ់​ជាងគេ​នៅ ទីក្រុង​ភ្នំពេញ​។ ស្ថិតនៅក្នុង​បរិយាកាស​ដ៏​សែន​មនោ​រម្យ ភោជនីយដ្ឋាន La Coupole ត្រូវបាន​រៀបចំឡើង​តាម​រចនាបថ​បារាំង យ៉ាង​ល្អ​ប្រណិត សក្តិសម​បំផុត សម្រាប់​ការទទួល​ទាន​អាហារ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ និង ក្រុមគ្រួសារ​របស់​អ្នក​។​

​ប៊ូ​ហ្វេ​គ្រឿង​សមុទ្រ (SEAFOOD PARADISE) នឹង​បម្រើ​ជូន​ជា​រៀងរាល់ថ្ងៃ ក្នុងតម្លៃ​ពិសេស​ត្រឹមតែ ៣២++ ដុល្លារ​ប៉ុណ្ណោះ និង ៤៩++ ដុល្លារ ជាមួយនឹង​ការទទួល​ទាន​ស្រា​ដែលមាន​គុណភាព​ខ្ពស់​ដោយ​សេរី​។ អាហារ​ប៊ូ​ហ្វេ​ដ៏​ឆ្ងាញ់​ពិសា​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ទាក់ទាញ លោកអ្នក​ដែល​និយម​ចូលចិត្ត អាហារ​សមុទ្រ​ស្រស់ៗ ដែល​ចម្អិន​ភ្លាមៗ​។

​ជាមួយនឹង​ទីធ្លា​ចត​យានយន្ត​ធំ​ទូលាយ និង សុវត្ថិភាព សណ្ឋាគារ​សូ​ហ្វី​តែ​ល គឺជា​ទីកន្លែង​ដ៏​សក្តិសម​បំផុត​សម្រាប់ ការ​ប្រារព្ធ​កម្មវិធី​ជប់លៀង​ផ្សេងៗ ដូចជា​កម្មវិធី​ខួបកំណើត និង កម្មវិធី​ខួបអាពាហ៍ពិពាហ៍ ជាដើម​៕ ល​