គ្រឿង​សមុទ្រ ៣ ប្រភេទ ដែល​បុរស​គួរ​ទទួលទាន ដើម្បី​បង្កើន​សមត្ថភាព​ផ្លូវភេទ​

1263
ចែករម្លែក

​គ្រឿង​សមុទ្រ​ជា​អាហារ​ផ្គត់ផ្គង់​សារជាតិ​ជីវជាតិ​ដ៏​ច្រើន សម្រាប់​រាងកាយ​, ពិសេស​គឺ​ស័ង្កសី ។ ទន្ទឹម​នោះ វា​ជា​សារជាតិ​សំខាន់​ជួយ​សរីរាង្គ​បុរស​បង្កើន​ការផលិត​អ័រម៉ូន testosterone ដែលជា​សារធាតុ​រក្សា តុល្យភាព​មុខងារ​ផ្លូវភេទ និង​បង្ការ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ។ បរិមាណ​ស័ង្កសី​ក្នុង​សរីរាង្គ​បុរស ប្រមូលផ្តុំ​ច្រើន​បំផុត​នៅ​ពងស្វាស និង​ក្រពេញ​ប្រូ​ស្តា​ត​, ជួយ​កែប្រែ​ឲ្យ​ប្រសើរឡើង​គុណភាព​មេជី​វិត ។​

​វិធី​បំពេញ​ថាមពល​បង្កើន​សុខភាព​មួយ​សម្រាប់​បុរស​គឺ របប​អាហារ​សម្បូរ​ស័ង្កសី​ពី​គ្រឿង​សមុទ្រ​, ជាក់ស្តែង​គឺ អយ​ស្ទ័​រ​, ងាវ​, អា​បា​ឡោ​ន ។​

១- ងាវ​
​ងាវ​សម្បូរ​ប្រូតេអ៊ីន ដែលជា សារជាតិ​រ៉ែ​ជាច្រើន​ដូចជា​ម៉​ង់​ហ្គា​ណែ​ស និង​ស័ង្កសី ។​

២- អយ​ស្ទ័​រ​
​អយ​ស្ទ័​រ​ផ្ទុក​ស័ង្កសី​យ៉ាងច្រើន​មាន​ប្រយោជន៍​សម្រាប់​រាងកាយ​បុរស ។ អយ​ស្ទ័​រ​មួយ​អាច​ផ្គត់ផ្គង់​ប្រមាណ 85 mg ស័ង្កសី ។ អយ​ស្ទ័​រ​នៅ​សម្បូរ​វីតាមីន A, B1, B2, C, D ។​

៣- អា​បា​ឡោ​ន (abalone)
​នេះ​ជា​អាហារ​ល្អជា​ពិសេស​សម្រាប់​បុរស ព្រោះ​មាន​ប្រសិទ្ធភាព​បង្កើន​សមត្ថភាព​ផ្លូវភេទ និង​ផ្តល់​សារជាតិ​ចាំបាច់​ជាច្រើន​សម្រាប់​សរីរាង្គ​ផ្លូវភេទ និង​ផ្តល់​សារជាតិ​ចាំបាច់​ជាច្រើន​សម្រាប់​សរីរាង្គ ៕ ប្រែ​សម្រួល​: រតនៈ