គ្រឿង​សំណែន​អ្នក​ជាប់​ខ្សែរ​ស្រ​ឡាយ​ចិន​នៅ​ថៃ​រៀបចំ​សម្រាប់​ដូនតា​

404
ចែករម្លែក

​ខណៈ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន ២០១៩ ឈានចូល​មកដល់ ប្រជាជន​ថៃ ដែល​ជាប់សែស្រឡាយ​ចិន បាននាំគ្នា​ទិញ​គ្រឿង​សំណែន​ផ្សេងៗ​ធ្វើ​ពី​ក្រដាស​ដើម្បី​ដុត​បញ្ជូនទៅឱ្យ​ដូនតា​សម្រាប់​ប្រើប្រាស់​តាម​ត្រូវការ​។
​ ​
​គ្រឿង​សំណែន​ទាំងនោះ​មានដូចជា​ទូរស័ព្ទ iPhone iPad រថយន្ត និង​ផ្ទះ​វីឡា​ជាដើម​។ ហើយ​អ្វីដែល​កាន់តែ​គួរឱ្យភ្ញាក់ផ្អើល​ជាងនេះទៅទៀត​នោះ គឺ​កន្លែង​លក់​គ្រឿង​សំណែន​ក្រដាស មាន​លក់​សូម្បី​សន្លឹកឆ្នោត ដែល​ដូនតា​អាច​បោះឆ្នោត​ពី​ឋាន​ផ្សេង​បាន​។
​ ​
ធនាគារ​ថៃ បាន​ប៉ាន់ប្រមាណ​ថា ការចាយវាយ​របស់​ប្រជាជន​ទូទៅ​អំឡុងពេល​ចូលឆ្នាំ​ចិន សម្រាប់​ឆ្នាំនេះ​នឹង​ឈានដល់​ទៅ ៦២,៥ ពាន់​លាន​បាត (​ប្រហែល ២ ពាន់​លាន​ដុល្លារ អាមេរិក​) គិត​ជា​សរុប ពោលគឺ​កើនឡើង ៣៥ ភាគរយ​បើ​ធៀប​ទៅ​ឆ្នាំមុន​៕ ប្រែ​សម្រួល​: ខុម​

#