គ្រឿង​អេឡិចត្រូនិក​សិស្ស​ប្រើ​សម្រាប់​បើកចាក់​ប្រលង​ថ្នាក់ជាតិ​នៅ​ចិន​

1760
ចែករម្លែក

កាលពីដើម​ខែមិថុនា​ក​ន្ល​ង​ទៅ​មាន​បេក្ខភាព​ជាង ៩ លាន​នាក់​នៅ​ចិន​បាន​ចូលរួម​ប្រលង​ថ្នាក់ជាតិ Gaokao ដែលជា​ការប្រកួតប្រជែង​មួយ​ដ៏​ស្វះស្វែង ព្រោះថា​វា​ជាការ​កំណត់​គោលដៅ​ជីវិត​របស់​បេក្ខភាព​ម្នាក់ៗ​។ ការប្រលង​នេះ​សំខាន់​ខ្លាំង ដល់​ថ្នាក់​មាន​សិស្ស​ខ្លះ​លួច​យក​ឧបករណ៍​អេឡិចត្រូនិក​ចូល ដើម្បី​បើកចាក់​។ ជា​រៀងរាល់ឆ្នាំ​សមត្ថកិច្ច​តែង​ចាប់បាន​ឧបករណ៍​ដែល​សិស្ស​លួច​យក​ចូល ដោយ​ឃើញថា​មាន​ឧបករណ៍​ប្លែកៗ​ជាច្រើន​។​

​ឧបករណ៍​ស្ដាប់​ដាក់​នឹង​ត្រចៀក​
ឧបករណ៍ Wireless ដែល​បាន​ច្នៃ​ជាមួយ​ខ្សែក្រវាត់​
​ឧបករណ៍ Wireless ដែល​បាន​ច្នៃ​ជាមួយ​នាឡិកាដៃ​
​ប៊ិច​ដែលមាន​បង្កប់​កាមេរ៉ា និង ឧបករណ៍​ទទួល (Receiver) រាង​ដូច​ជ័រលុប​
​វ៉ែនតា​ដែល​បង្កប់​ដោយ​កាមេរ៉ា ជាមួយនឹង​កាក់​ដែលជា​ឧបករណ៍​ទទួល​
​ឧបករណ៍​ទទួល​រាង​ដូច​ជ័រលុប​
ទូរ​សព្ទ និង ឧបករណ៍​ទទួល​ជាច្រើន​
​អាវ​ដែលមាន​បង្កប់​ដោយ​ខ្សែភ្លើង​, ថ្ម​ពីរ​គ្រាប់​, ទូរ​សព្ទ និង ឧបករណ៍​ទទួល​
ក្រុមការងារ​ដែល​ចាំ​ឃ្លាំមើល​សេវា Wireless នៅក្បែរ​មណ្ឌល​ប្រលង​
ក្រុមការងារ​ដែល​ចាំ​ឃ្លាំមើល​សេវា Wireless នៅក្បែរ​មណ្ឌល​ប្រលង​

​ប្រភព​៖ ibtimes /Sabay​