គ្រោង​ចុះ​ផ្ដល់​សេវា​ពន្យា​សុពលភាព​លិខិតឆ្លងដែន​ដោយ​ឥតគិតថ្លៃ​នៅ​ថ្ងៃអាទិត្យ​ទី​២៥​ខែវិច្ឆិកា​នៅ​ទីក្រុង​អ៊ឺ​យ​ចង​ប៊ូ​

637
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
ភ្នំពេញ​៖ ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​ចំណាយ និង​ពេលវេលា​របស់​បងប្អូន ព្រមទាំង​ដើម្បី​អនុវត្ត​យន្ដការ​បង្ខិត​សេវា​ឱ្យ​គៀក​ជិត​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ទូលំទូលាយ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ដោយមាន​ការស្នើសុំ​ពី​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ Shinhan Bank នឹង​ចុះ​ផ្ដល់​សេវា​ពន្យា​សុពលភាព​លិខិតឆ្លងដែន​ដោយ​ឥតគិតថ្លៃ ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ការងារ និង​ផ្សព្វផ្សាយ​កម្មវិធី​វិលត្រឡប់​វិញ​ក្រោយ​ចប់​អាណត្តិ​ការងារ នៅ​ថ្ងៃអាទិត្យ​ទី ២៥ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីក្រុង​អ៊ឺ​យ​ចង​ប៊ូ អគារ​ធនាគារ Shinhan Bank ជាន់​ទី​៤ ។​
នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​
​នៅ​សាធារណៈរដ្ឋ​កូរ៉េ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យ​ដើម​ដូចខាងក្រោម​នេះ​៖ សេច​កី្ត​ជូនដំណឹង​
​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​មាន​កិត្តិយស​សូម​ជម្រាបជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​កំពុង​រស់នៅ សិក្សា និង​ធ្វើការ នៅ​សាធារណរដ្ឋ​កូរ៉េ​ឱ្យបាន​ជ្រាបថា ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​ចំណាយ និង​ពេលវេលា​របស់​បងប្អូន ព្រមទាំង​ដើម្បី​អនុវត្ត​យន្ដការ​បង្ខិត​សេវា​ឱ្យ​គៀក​ជិត​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ទូលំទូលាយ និង​ដោយមាន​ការស្នើសុំ​ពី​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ Shinhan Bank ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នឹង​ចុះ​ផ្ដល់​សេវា​ពន្យា​សុពលភាព​លិខិតឆ្លងដែន​ដោយ​ឥតគិតថ្លៃ ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ការងារ និង​ផ្សព្វផ្សាយ​កម្មវិធី​វិលត្រឡប់​វិញ​ក្រោយ​ចប់​អាណត្តិ​ការងារ នៅ​ថ្ងៃអាទិត្យ​ទី ២៥ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីក្រុង​អ៊ឺ​យ​ចង​ប៊ូ អគារ​ធនាគារ Shinhan Bank ជាន់​ទី​៤ ចាប់ពី​ម៉ោង ១៣​និង​០០ ដល់​ម៉ោង ១៧​និង​០០ រសៀល​។​
ស្ថានទូត សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​អញ្ជើញ​មក​ទទួល​សេវា នេះ​ឱ្យបាន​ច្រើន​កុះករ និង​សូម​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យបាន​ទូលំទូលាយ​៕​