គ្រោង​ចំណាយ​ថវិកា​ជាង​ពីរពាន់​លាន​រៀល​សម្រាប់​សកម្មភាព​ថ​វិកា​រាជធានី​ខេត្ត​ឆ្នាំ​២០១៩

475
ចែករម្លែក
  • 18
    Shares

​ដោយ​៖​គង់​ហេង​/​កំពង់ចាម​៖​ខេត្តកំពង់ចាម​គ្រោង​នឹង​ចំណាយ​ថវិកា​លើ​ផែនការ​សកម្មភាព​និង​ថវិកា របស់​រាជធានី ខេត្ត​សម្រាប់​ឆ្នាំ ២០១៩ គឺមាន​ថវិកា​សរុប​ចំនួន ២.១៧២.៦៤៩.០០០ រៀល ដែលមាន​ចង្កោម​សកម្មភាព​ចំនួន​បួន​, សកម្មភាព​ចំនួន ២៦ និង​អនុ​សកម្មភាព​ចំនួន ៥៩ នោះ​។​

​លោក​ប្រាក់​ទិ​ត្យ​នាយក​ទីចាត់ការ​ផែនការ​និង​វិនិយោគ​នៃ​សាលាខេត្ត​កំពង់ចាម​បាន​អាន​នូវ​ផែនការ​សកម្មភាព​ថវិកា​ឆ្នាំ​២០១៩ ដែលមាន​កម្រាស់ ប្រាំបួន​ទំព័រ​ជូន​កិច្ចប្រជុំ​នៅ​សាលាខេត្ត​នេះ​កាលពី​ព្រឹក​ថ្ងៃទី ៥ កុម្ភ​:​នេះ​។ ក្នុងនោះ​ចង្កោម​សកម្មភាព​ចំនួន​មាន​អង្គភាព​:​សាលាខេត្ត​មាន​អនុ​សកម្មភាព​ចំនួន ៣២ , មន្ទីរ​ផែនការ​មាន​អនុ​សកម្មភាព​ចំនួន​បី​,​មន្ទីរ​កិច្ចការនារី​មាន​អនុ​សកម្មភាព​ចំនួន​ពីរ​និង​ក្រុង​ស្រុក​មាន​អនុ​សកម្មភាព​ចំនួន​២០ ។​

​លោកនាយក​ទីចាត់ការ​បាន​ឲ្យ​ដឹង​ទៀតថា តាម​ផ្នែក​នៃ​អង្គភាព​មាន​អនុ​សកម្មភាព​: រដ្ឋបាលខេត្ត​ចំនួន បី​,​ការិយាល័យ​ប្រជាពលរដ្ឋ​ចំនួន​ពីរ​,​គណនេយ្យភាព​សង្គម​ចំនួន​ពីរ​,​គណ​:​ក​ម្មា​ធិ​ការពិគ្រោះ​យោបល់​ស្ត្រី​និង​កុមារ​ចំនួន​មួយ​,​ទីចាត់ការ​ចំណុះ​ចំនួន​មួយ​,​ទីចាត់ការ​ផែនការ​វិនិយោគ​ចំនួន​ពីរ​,​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​ចំនួន​១៦,​ទីចាត់ការ​រដ្ឋបាល​ចំនួន​ពីរ​,​ទីចាត់ការ​ហិរញ្ញវត្ថុ​ចំនួន​មួយ​និង​អង្គភាព​ច្រកចេញចូល​តែមួយ​ចំនួន ពីរ​។​

​លោក​បាន​បន្តថា​នៅមាន​បន្ថែម​មន្ទីរ​កិច្ចការនារី​មាន​អនុ​សកម្មភាព​ចំនួន​បួន​និង​មន្ទីរ​ផែនការ​មាន​អនុ​សកម្មភាព​ចំនួន បី បន្ថែមទៀត​។ ដោយ​សរុប​ជា​ផែនការ​សកម្មភាព និង​ថវិកា​ចំនួន ២.១៧២.៦៤៩.០០០ រៀល និង​រយ​:​ពេល​អនុវត្តន៍​ចាប់ពី​ថ្ងៃទី​១ ខែមេសា ដល់​ថ្ងៃទី ៣១ ខែធ្នូ ២០១៩​។​

​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​មានប្រសាសន៍ថា​នេះ​ជាការ​អនុវត្ត​កម្មវិធី​តាមបែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​និង​ជាការ​រំលេច​ឲ្យ​ឃើញ​នូវ​ទំហំ​ទឹកប្រាក់​មួយ​មានការ​សមស្រប​។​ប៉ុន្តែ​ផែនការ​លើក​ក្រោយ​យើង​នឹងដាក់​ប​ញ្ជូ​ល​ទំហំ​ទឹកប្រាក់​លើ​ការអភិវឌ្ឍ​នានា​បន្ថែមទៀត​ដើម្បី​ឲ្យ​ទំហំ​ទឹកប្រាក់​ធំ​ច្រើនជាង​នេះ​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា​យើង​ឯកភាព​លើ​ផែនការ​ជា​តួលេខ​នៃ​ថវិកា​នេះហើយ​។​ដោយឡែក​សម្រាប់​ផែនការ​ដដែល​នេះ​នៅ​លើក​ក្រោយ​សូមឱ្យ​មន្ត្រី​ជំនាញ​ធ្វើឱ្យ​ឆាប់​ជាង​នេះ​ដើម្បីឱ្យ​ស្របតាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ​។​ពិសេស​យើង​នឹង​គ្រោង​ទំហំ​ទឹកប្រាក់​ឱ្យបាន​ជិត​២០​ពាន់​លាន​រៀល សម្រាប់​ផែនការ​វិនិយោគ​លើក​លើក​ក្រោយ​គឺ​ដើម្បី​លើកកម្ពស់​ការអនុវត្ត​កម្មវិធី​តាមបែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​មួយ​នេះ​៕S/​