គ្រោង​ចំណាយ​ពី ៣០ ទៅ ៣៥ លាន​ដុល្លារ សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣

1068
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា​ /
​ភ្នំពេញ​: ឆ្នាំ​២០២៣ គឺជា​ឆ្នាំ​ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា អាស៊ីអាគ្នេយ៍ លើក​ទី​៣២ (32nd SEA Games) ដែល​នេះ​ជា​លើកដំបូង​ហើយ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ថ្នាក់​តំបន់ បែបនេះ ។​

​ព្រឹត្តិការណ៍​នេះ កម្ពុជា​គ្រោង​ចំណាយ​ថវិកា ប្រមាណ ៣៥ លាន​ដុល្លារ ។ ប្រធាន​គណៈកម្មការ​ស៊ី​ហ្គេម ឆ្នាំ​២០២ (CAMSOC 2023) សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បានស្នើ​ឲ្យ​មានការ​ចំណាយ ច្បាស់លាស់ លើ​ប្រា​ក់ជាង ៣៥ លាន​ដុល្លារ​នេះ​។ សម្ដេច​ពិជ័យ​សេនា បានស្នើ​ដល់​គ្រប់​គណៈកម្មការ រៀបចំ​ព្រឹត្តិការណ៍ កីឡា​ស៊ី​ហ្គេម ត្រូវ​បង្ហាញ​ពី​ទិន្នន័យ លើ​ការចំណាយ​ទាំងអស់ ទៅ​លើក​ប្រាក់​ថវិកា​ដ៏​ច្រើន ដែល​រដ្ឋាភិបាល​កម្ពុជា គ្រោង​ចំណាយ អស់ពី ​៣០ ទៅ ៣៥ លាន​ដុល្លារ អំឡុងពេល​ប្រកួត ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ខាងមុខនេះ ។
​ ​
​មួយ​ប្រភេទ​កីឡា រដ្ឋាភិបាល គ្រោង​ចំណាយ ១ លាន​ដុល្លារ​អាមេរិក​។ សម្តេច​ពិជ័យ​សេនា ទាមទារ​ឲ្យ​ដំណើរការ នៃ CAMSOC មាន​ភាពជាក់លាក់ និង​ប្រព្រឹត្តទៅ តាម​គោលការណ៍​ហិរញ្ញវត្ថុ​។ ទន្ទឹមនឹង​គម្រោង​ថវិការដ្ឋ សម្តេច ស្នើ​ឲ្យ​មន្ត្រី​ទាំងអស់ ខិតខំ​ស្វែងរក​ថវិកា​បន្ថែម ពី​វិស័យ​ឯកជន ក្នុងការ​ទ្រទ្រង់​ដំណើរការ​រៀបចំ មុន​ការប្រកួត​ស៊ី​ហ្គេម មួយ​នេះ​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បានឱ្យដឹង​ដែរ​ថា តាម​ការចង្អុលបង្ហាញ របស់​សម្តេច​សេនា​ពិជ័យ ទៀ បាញ់ បានដាក់​ចេញ​ឲ្យ អគ្គលេខាធិការដ្ឋាន​រៀបចំ ធ្វើ​ផែនទី​បង្ហាញផ្លូវ​មួយ ដើម្បី​ជាការ​កំណត់ ពេលវេលា​ច្បាស់លាស់ ស្តីពី​ដំណើរការ នៃ​ការអនុវត្តន៍ នៅ​ឆ្នាំ​២០២៣ ដែល​ដំណើរការ នៃ​ការអនុវត្តន៍​ផែនការមេ និង​សកម្មភាព​ខ្លឹមសារ កំណត់​ច្បាស់លាស់ ផែនការ​សកម្មភាព មានបីដំណាក់កាល មាន​មុន​ព្រឹត្តិការណ៍ ក្នុងពេល​ព្រឹត្តិការណ៍ និង​ក្រោយពេល​ព្រឹត្តិការណ៍ ។​

​សូម​បញ្ជាក់ដែរថាៈ ក្នុង​រយៈពេល​បី​ខែម្តង និង​ធ្វើការ​ប្រជុំ របស់​គណៈកម្មាធិការ ដើម្បី​ធ្វើការ​វាយតម្លៃ ច្បាស់លាស់ ពីមួយ​ដំណាក់កាល ទៅមួយ​ដំណាក់កាល ទៅតាម​ផែនទី​បង្ហាញផ្លូវ ៕V

សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់