គ្រោង​ដាក់ចេញ​ជា​យន្តការ​កែប្រែ​បឹង​មួយចំនួន​ឱ្យក្លាយ​ជា​បឹង​ធម្មជាតិ និង​សាងសង់​ផ្លូវ​ថ្មើ​ជើង សួនច្បារ​និង​សំណង់​សាធារណៈ​

868
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​លើកឡើងថា​៖​រដ្ឋបាល​រាជធានី​នឹងដាក់​ចេញ​ជា​យន្តការ​កែប្រែ​បឹង​មួយចំនួន​ឱ្យក្លាយ​ជា​បឹង​ធម្មជាតិ ការពារ​បណ្តាញ​ប្រឡាយ បណ្តាញ​បង្ហូរទឹក សាង់សង់​ផ្លូវ​ថ្មើ​ជើង សួនច្បារ​និង​សំណង់​សាធារណៈ​នានា រួម​និង​ការរៀបចំ​ចិញ្ចើមផ្លូវ​ដើរ ឱ្យមាន​សណ្តាប់ធ្នាប់​ល្អ ភ្ជាប់​ជាមួយ​បណ្តាញ​រថយន្តក្រុង​សាធារណៈ​។​
លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដាក់ចេញ​ជា​យន្តការ​បែបនេះ​បានបង្ហាញ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២៦ ខែមេសា​ឆ្នាំ​២០១៨​នេះ​ក្នុង​ពិធី​បិទ​អង្គសិក្ខាសាលា​ស្តីពី​ការបង្ហាញ​លទ្ធផល​និង​វ​ឌ្ឍ​នះ​ភាព​គម្រោង​សហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​នគរូបនីយ៍កម្ម​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​សាលា​ក្រុងប៉ារីស​(២០១៦_២០១៨) លើ​វិស័យ​នគរូបនីយកម្ម​ក្នុង​រាជធានី​ភ្នំពេញ ដែល​សិក្ខាសាលា​នេះ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​និង​លោកស្រី​អេ​វា ង្វៀន​ប៊ិ​ញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​បារាំង ប្រចាំ​កម្ពុជា​។​
​ក្នុងឱកាស​នោះ​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​ទៀតថា​៖ តាមរយៈ​សិក្ខាសាលា​នេះ យើង​មិន​ត្រឹមតែ​អាច​ពិនិត្យ​លើ​លទ្ធផល​ការងារ​ជា​មោទនៈ ដែល​ថ្នាក់ដឹកនាំ​និង​អ្នកចូលរួម​ទាំងអស់​ស​ម្រេច​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ឱសថ​មួយ​សម្រាប់​ថ្នាក់ដឹកនាំ អង្គភាព​ជំនាញ​និង​អ្នកពាក់ព័ន្ធ​ទាំងអស់​បាន​ផ្លាស់ប្តូរ​បច្ចេកទេស វិធីសាស្ត្រ​ថ្មីៗ បទពិសោធន៍​និង​ការអនុវត្ត​ល្អៗ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ថែមទៀត​នៃ​កិច្ចសហប្រតិបត្តិការ​លើ​ការរៀបចំ​អភិវឌ្ឍន៍​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ ដូចជា​បណ្តាញ​ធារាសាស្ត្រ សំណង់​តូចធំ លំហូរ​ចរាចរណ៍​និង​គម្រោង​ប្លង់​បណ្តាញ​ផ្លូវ​ឱ្យ​កាន់តែ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ក្នុង​ឆ្នាំ​ខាងមុខ ព្រមទាំង​បន្ត​ចូលរួម​អនុវត្ត​លើ​ការអភិវឌ្ឍ​នគរូបនីយកម្ម​និង​សំណង់​នៅក្នុង​រាជធានី​ភ្នំពេញ កាន់តែ​ស៊ីជម្រៅ ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ឱ​ឱ្យ​ស្រស់បំព្រង ដើម្បី​ឆ្លើយតប​ទៅនឹង​បរិការណ៍​ថ្មី នៃ​សង្គម​សេដ្ឋកិច្ចកម្ពុជា​និង​បរិការណ៍​នៃ​តំបន់​ទាំងមូល​ផងដែរ​
​ ​ចំណែក​លោកស្រី Eva NGUYEN BINH ឯកអគ្គរដ្ឋទូត​បារាំ​ង​តែម្តង ដែល​តែងតែ​ជួយ គាំទ្រ​កិច្ចសហប្រតិបត្តិការ ដល់​សាលា​រាជធានី​ភ្នំពេញ និង​បាន​បញ្ជូន​អ្នកជំនាញ​មក​សិក្សា​ពី​ការអភិវឌ្ឍ​របស់​រាជ​ធានី​ភ្នំពេញ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ថែមទៀត​នៃ​កិច្ចប្រតិបត្តិការ​លើ​ការរៀបចំ​អភិវឌ្ឍ​ជាពិសេស​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​ដូចជា​បណ្តាញ​ធារាសាស្ត្រ សំណង់​ធំ​តូច លំហូរ​ចរាចរណ៍ និង​គម្រោង​ប្លង់​បណ្តាញ​ផ្លូវ​ឱ្យ​កាន់តែ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ព្រមទាំង​បន្ត​ចូលរួម​អនុវត្ត​លើ​ការអភិវឌ្ឍ​នគរូបនីយកម្ម​និង​សំណង់​ក្នុង​រាជធានី​ភ្នំពេញ​កាន់តែ​ស៊ីជម្រៅ​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ឲ្យ​ស្រស់បំព្រង​ដើម្បី​ឆ្លើយតប​ទៅនឹង​បរិការណ៍​ថ្មី​នៃ​សង្គម សេដ្ឋកិច្ចកម្ពុជា និង​បរិការណ៍​នៃ​តំបន់​ទាំងមូល​ផងដែរ​៕