​លោក​គង់​សោ​ភ័​ណ្ឌ​ប្រកាសនឹងចូលកាន់តំណែង ជា អភិបាលខេត្តកណ្តាល,​លោក​នុត​ពុធ​ដា​រ៉ា​ជា​អភិបាលរង​​

319
ចែករម្លែក

ដោយៈរ៉ា​ម៉ន​/​ភ្នំពេញ​ៈបើ​មិនមាន​ការប្រែប្រួល​ទេ​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៤​ខែមីនា​ស្អែកនេះ​នៅ​សាលប្រជុំ​សាលាខេត្ត​កណ្ដាល​សម្តេចក្រឡាហោម​ស​ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​នឹង​អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាស​តែងតាំង​អភិបាល​និង​អភិបាលរង​ខេត្តកណ្តាល​។​​លោក​គង់​សោ​ភ័​ណ្ឌ​ជា​អភិបាលខេត្ត​។រីឯ​លោក​នុត​ពុធ​ដា​រ៉ាដែលជាអភិបាលរងខេត្តក្រចេះនឹង​ត្រូវ​ផ្ទេរ​មកជា​អភិបាលរង​ខេត្តកណ្ដាល​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៧ ខែកុម្ភ ឆ្នាំ​២០២០ លោក គង់ សោ​ភ័​ណ្ឌ អភិបាលរង​ខេត្តកណ្តាល ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង ជា​អភិបាល​ខេត្តកណ្តាល​ជំនួស​លោក​ម៉ៅ​ភិ​រុណ​។
​នៅ​ឆ្នាំ​១៩៩៩​លោក​គង់​សោ​ភ័​ណ្ឌ​ជា​អភិបាលរង​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​។​នៅ​ឆ្នាំ​២០០៩​លោក​ជា​អភិបាលស្រុក​ខ្សាច់កណ្តាល​។​នៅ​ឆ្នាំ​២០១៧​លោក​ជា​អភិបាលស្រុក​ល្វាឯម​។នៅ​ដើមខែ​តុលា​ឆ្នាំ​២០១៧​លោក​ត្រូវបានតែងតាំង​ជា​អភិបាលរង​ខេត្តកណ្តាល​។នៅ​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០២០​លោក​ត្រូវបានតែងតាំង​ជា​អភិបាល​ខេត្តកណ្តាល​។​។​

ដោយឡែក​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ លោក នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្តក្រចេះ​ត្រូវបាន​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​សម្រេច​ផ្លាស់ប្តូរ​មកជា​អភិបាលរង កណ្តាល​វិញ ជំនួស​កន្លែង​លោក គង់ សោ​ភ័​ណ្ឌ​។​

​លោក​នុត ពុធ​ដា​រ៉ា​នៅ​ឆ្នាំ​២០០៥ លោក​ត្រូវបាន​ផ្ទេរ​មក​បម្រើ​ការងារ​ជា​អភិបាលរងខណ្ឌ​ឬ​ស្សី​កែវ ។នៅ​ឆ្នាំ​២០១២​​ត្រូវបានតែងតាំង​ឱ្យ​កាន់តំណែង​ចំនួន​ពីរ​អាណ​ត្តិ​ជា​អភិបាល​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​ក្រោយ​ចប់​អាណត្តិ​អភិបាលខណ្ឌ​កាលពី​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​លោក​ត្រូវបានតែងតាំង​ជា​អភិបាលរង​ខេត្តក្រចេះ​។​បច្ចុប្បន្ន​លោក​ក៏​ជា​ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ផងដែរ​៕S/​