គ្រោង​ប្រែក្លាយ​ផ្លូវដី​២​ខ្សែ​ទៅជា​ផ្លូវ​បេតុង​រឹងមាំ​,​ចងដៃ​អ្នកភូមិ​ស្ពានថ្ម​និង​ភូមិ​ម៉ឺន​ត្រា សង្កាត់​ស្ពានថ្ម​

520
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​លោក​នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ រួមជាមួយ​លោក​អភិបាលរង មន្ត្រីរាជការ​ថ្នាក់​ខណ្ឌ សង្កាត់ បាន​បន្ត​ចុះ​សំណេះសំណាល សួរសុខទុក្ខ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​ជ័យជំនះ ក្នុងការ​បោះឆ្នោត​កន្លង​មក​។​
​ឆ្លៀត​ក្នុងឱកាស​នោះ​លោក​អភិបាលខណ្ឌ​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​និង​ស្វែងយល់​ពី​សំណើរ សំណូមពរ និង​តម្រូវការ​របស់​បងប្អូន​យកមក​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​។ ក្នុង​ឱ​ការ​នោះ​លោក នុត ពុធ​ដា​រ៉ា ក៏បាន​អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​ផ្លូវ​បេតុង​២​ខ្សែ ប្រវែង ២៣៩​ម៉ែត្រ ទទឹង​០៤​ម៉ែត្រ ដែល​គ្រោង​បើក​ការដ្ឋាន​ស្ថាបនា ស្ថិត​ក្នុងភូមិ​ស្ពានថ្ម ១​ខ្សែ​និង​១​ខ្សែ​ទៀត​នៅ​ភូមិ​ម៉ឺន​ត្រា សង្កាត់​ស្ពានថ្ម​ដើម្បី​ចងដៃ​ប្រជាពលរដ្ឋនៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅមក​បាន​លឿន​លែង​ប្រឡាក់​ភក់​នៅ​រដូវវស្សា​និង​លែង​ដី​ហុយ​នៅ​រដូវប្រាំង​ទៀតហើយ​។​
​ជាមួយគ្នា​នោះដែរ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទាំង​២​ខាងលើ​មានការ​សប្បាយរីករាយ​យ៉ាងខ្លាំង​ក្រោយ​លោក​អភិបាលខណ្ឌ​ប្រកាស​ស្ថាបនា​ផ្លូវ​បេតុង​ក្នុងភូមិ​គាត់​មួយ​ភូមិ​មួយ​ខ្សែ​ដោយបាន​ថ្លែងអំណរគុណ​យ៉ា​ងេ​ជ្រាលជ្រៅ​ចំពោះ​ការយកចិត្តទុកដាក់​គិតគូរ​របស់លោក​អភិបាលខណ្ឌ​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំងពីរ​នាពេលនេះ​៕