គ្រោង​រៀបចំ​ការ៉ូឡា​ថ្មី លើ​ចិញ្ចើម​មហាវិថី​ព្រះ​នរោត្តម​ចាប់ពី​វត្តភ្នំ​ដល់​វិមានឯករាជ្យ ,​សម្រាប់​ជនពិការ​

1670
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ការ៉ូឡា​ថ្មី លើ​ចិញ្ចើម​មហាវិថី ព្រះ​នរោត្តម ចាប់ពី​រមណីយដ្ឋាន​វ​ត្ត​ភ្នំ ដល់​វិមានឯករាជ្យ សម្រាប់​អ្នក​ថ្មើរជើង​រួម​និង​ការរៀបចំ​តម្រាយ​ផ្លូវ​សម្រាប់​ជនពិការ​ផង​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នក​ថ្មើរជើង​និង​ជនពិការ និង​ដើម្បី​ជា​លើក​កំពស់​សោ​ភ័​ណ្ឌ​ភាព រាជធានី​ភ្នំពេញ អោយ​កាន់​តែមាន​ភាពស្រស់​បំព្រង​មួយកម្រិត​ថែមទៀត​នោះ ។​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖ ដើម្បី​លើក​កំពស់​សោ​ភ័​ណ្ឌ​ភាព និង​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សម្រាប់​អ្នក​ថ្មើរជើង​ឱ្យបាន​ល្អប្រសើរ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀប​ចំកា​រឺ​ឡា​ថ្មី​នៅ​ចិញ្ចើម​មហាវិថី ព្រះ​នរោត្តម ចាប់ពី​រមណីយដ្ឋាន​វ​ត្ត​ភ្នំ ដល់​វិមានឯករាជ្យ ។​
​ពាក់ព័ន្ធ​ការងារ​ខាងលើនេះ​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​០៩ ឧសភា​នេះ​ថា​៖ គម្រោង​នៃ​ការរៀបចំ​សណ្តាប់ធ្នាប់​សម្រាប់​អ្នក​ថ្មើរជើង​អោយបាន​ល្អប្រសើរ លើ​ចិញ្ចើម​មហាវិថី ព្រះ​នរោត្តម ចាប់ពី​រមណីយដ្ឋាន​វ​ត្ត​ភ្នំ ដល់​វិមានឯករាជ្យ​នេះ មិនទាន់បាន​កំណត់ថា​ថ្ងៃ​ណា​នឹង​ចាប់ផ្តើម​អនុវត្ត​នោះទេ ។ តែ​លោក​បាន​បញ្ជាក់ថា គម្រោង​នេះ​យើង​ប្រជុំពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​សិន អាច​នៅ​សប្តាហ៍​ក្រោយ ឬ​ចុង​សប្តាហ៍​ក្រោយ​។​លោក​បន្តថា​៖​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ការងារ​នេះហើយ​នេះ​ជាការ​ជូនដំណឹង​មុន​សម្រាប់​ប្រជាពលរដ្ឋ​នៅតាម​មហាវិថី​នេះ​ចូលរួម​សហការ​៕