គ្រោង​សាងសង់​ទីស្នាក់ការ​ប៉ូលិស​ចរាចរណ៍​មួយ​នៅ​កណ្តាល​ក្រុង​,​បង្កើត​ក្រុម​អន្តរាគមន៍​ភ្លាមៗ​ពេល​មានការ​កកស្ទះ​ខ្លាំង​

1353
ចែករម្លែក

(​ភ្នំពេញ​)៖ លោក អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​គម្រោង​នឹង​សាងសង់​ទីស្នាក់ការ​ប៉ូលិស​ចរាចរណ៍​មួយ​នៅ​កណ្តាល​ក្រុងភ្នំពេញ និង​បង្កើត​ក្រុម​អន្តរាគមន៍​ប៉ូលិស​ចរាចរណ៍​មួយ​ដើម្បី​អន្តរាគមន៍​ភ្លាមៗ នៅពេល​មានការ​កកស្ទះ​ខ្លាំង​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​បានបញ្ជាក់​បែបនេះ​នៅ​ល្ងាច​ថ្ងៃទី​៨ ខែសីហា​ឆ្នាំ​២០១៧​នេះ នៅ​សាល​រាជធានី​ភ្នំពេញ​ខណៈ​លោក​អញ្ជើញ​ចែក​អាវ​ភ្លៀង​ដល់​ប៉ូលិស​ចរាចរណ៍​ចំនួន​៨៧៨​អាវ​ដើម្បី​សម្រួល​អោយ​​ប៉ូលីស​បាន​ប្រើប្រាស់ ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍​ពេល​មាន​ភ្លៀង​ធ្លាក់​។​
​ ​
​ក្នុងឱកាស​នោះ​លោក​អភិបាល​រាជធានី​បញ្ជាក់ទៀតថា​៖​លោក​មិន​ភ្លេច​ការលះបង់រ​បស់បង​ប្អូន​ប៉ូលីស​ចរាចរណ៍​នោះទេ​ក្នុងនាម​ថ្នាក់​ដឹក​នាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​នៅ​រួមសុខទុក្ខ​ជាមួយ​បងប្អូន​ជានិច្ច​។​ក្រៅពីនេះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​រូបនេះ​ក៏បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ។​លោក​អភិបាល​លើកឡើង​ទៀតថា​ការគោរព​ច្បាប់​ចរាចរណ៍​នេះ​ជាការ វា​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​៕ដោយ៖រ៉ាម៉ន/sn