គ្រោង​សង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​និង​កែលម្អ​បណ្តាញ​លូ នៅ​ខេត្តព្រះវិហារ​

1308
ចែករម្លែក

(​ព្រះវិហារ​)៖ ក្រុមការងារ​ជំនាញ​របស់​នាយកដ្ឋាន​សំណង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ចុះទៅ​ធ្វើការ​សិក្សា​បឋម ដើម្បី​ធ្វើការ​កែលម្អ​បណ្តាញ​លូ និង​លទ្ធភាព​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ កាលពី​ថ្ងៃទី​៣១ ខែកក្កដា​កន្លងទៅ​។​

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​​ការ​ចុះមក​សិក្សា​បឋម​នាពេលនេះ​ជាការ​ឆ្លើយ​​តប​ទៅនឹង​សំណើរ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ដើម្បី​ធ្វើការ​សិក្សា​បឋម ស្ដីពី​ការកែលម្អ​បណ្តាញ​លូ និង​លទ្ធភាព​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ទៅតាម​សំណើ​របស់លោក ប្រធាន​មន្ទីរ​នៃ​ខេត្ត​​ទេសចរណ៍ធម្មជាតិ និង​វប្បធម៌​មួយ​នេះ​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​បឋម​នៃ​ការ​ចុះមក​សិក្សា​ដំបូង​នេះ​ក្រុមការងារនៃ​នាយកដ្ឋាន​សំណង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ នឹងធ្វើ​ការវិភាគ និង​រៀបចំ​ក្រុមការងារ​ចុះ​ប្រមូល​ទិន្ន័យ​លម្អិត​បន្ថែមទៀត ដើម្បី​រៀបចំ​របាយការណ៍​បង្ហា​ញ​ថ្នាក់​ដឺ​ក​នាំ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​៕​MNដោយ​៖​រ៉ា​ម៉ន​