គ្រោះថ្នាក់ចរាចរថ្ងៃទី២៤តុលាមនុស្សស្លាប់៥នាក់ និងរបួស១៥នាក់

391
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា គ្រោះថ្នាក់់ចរាចរណ៍ទូទាំងប្រទេសគិតពីម៉ោង២ថ្ងៃទី២៣ដល់ម៉ោង២រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នេះ បាន បង្កឲ្យមានមនុស្សស្លាប់៥នាក់ និងបានបង្កឲ្យមានអ្នករងរបួស ធ្ងន់-ស្រាល១៥នាក់ដោយហេតុការណ៍ប៉ះទង្គិចប្រាំបីលើក។

មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរ គឺបណ្តាលមកពីបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធ បត់មិនប្រកាន់ស្តាំជាដើម។

សូមជម្រាបថា ក្នុងរយៈពេល២៤ថ្ងៃ នៃខែតុលា នេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ មនុស្សសរុប១០៥នាក់ បង្ករបួសធ្ងន់-ស្រាល ចំនួន៣៨៤នាក់ ក្នុងហេតុការណ៍កើតឡើង ២២១លើក៕B/សរន