គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៣​ មិថុនាបង្កឲ្យមនុស្សស្លាប់៣នាក់ និងរបួស១៧នាក់

470
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា គិតពីម៉ោង២ថ្ងៃទី២ដល់ម៉ោង២ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ បានបង្កឲ្យមានមនុស្សស្លាប់៣ នាក់ (ស្រី១នាក់) និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល១៧នាក់ (ស្រី៣នាក់) ។

រីឯមូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ បត់មិនប្រកាន់ស្តាំជាដើម។ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឲ្យមានការខូចខាតយានយន្តសរុប ជាច្រើនគ្រឿង ក្នុងនោះមានម៉ូតូ រថយន្តតូ-ធំ និងយានផ្សេងៗជាច្រើនគ្រឿងទៀត ។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះបានបញ្ជាក់ថា គ្រោះថ្នាក់ ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន២០នាក់ នៅថ្ងៃទី៣ ខែមិថុនា នេះ គឺ កើតឡើងដោយសារហេតុការណ៍ប៉ះទង្គិចចំនួន១១លើក។

សូមជម្រាបថា ក្នុង រយៈពេល ៣ ថ្ងៃ នៃ ខែមិថុនា នេះ គ្រោះថ្នាក់ ចរាចរណ៍ បានសម្លាប់ មនុស្ស សរុប ១៦ នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ៥៨ នាក់ ក្នុង ហេតុការណ៍ កើតឡើង ៤១ លើក៕B/