​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​១១​ខែវិច្ឆិកា

819

(​ភ្នំពេញ​)៖​តាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឱ្យដឹងថា​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​១៤​លើក ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​-​របួសធ្ងន់​២២​នាក់​និង​របួសស្រាល​៨​នាក់​។​

​របាយ​ការ​ដដែល​បានបញ្ជាក់​ឱ្យដឹងទៀតថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៤​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​៦​គ្រឿង​-​រថយន្ដ​ធុន​ធំ​៨​គ្រឿង និង​យាន​ផ្សេងៗ​៣​គ្រឿង ។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​-​មិន​គោរព​សិទ្ធិ​-​មិន​ប្រកាន់​ស្ដាំ​-​បត់​គ្រោះថ្នាក់​-​ស្រវឹង និង​កត្តា​យានយន្ដ​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រយៈពេល​១១​ថ្ងៃ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ មាន​ចំនួន​១១២​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៦៤​នាក់ របួសធ្ងន់​ចំនួន​១១១​នាក់ និង​របួសស្រាល​ចំនួន​១១១​នាក់​៕S/​ដោយ​៖​ហូ​សាន់​

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១១ខែវិច្ឆិកាស្លាប់៦នាក់របួស៣០នាក់