គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៨សីហា

1911
ចែករម្លែក

(​ភ្នំពេញ​)៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​១៨​ខែសីហា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៩​លើក ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ និង​របួសធ្ងន់​៨​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន​៦​គ្រឿង រថយន្ត​តូច​៤​គ្រឿង កង់​មួយគ្រឿង អ្នក​ថ្មើ​ជើង​ម្នាក់ និងរ​យន្ដ​ធុន​ធំ​២​គ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​-​មិន​គោរព​សិទ្ធិ​-​ប្រជែង​-​បត់​គ្រោះថ្នាក់ និង​ស្រវឹង​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង រយៈពេល​១៨​ថ្ងៃ ខែសីហា ឆ្នាំ​២០១៧​នេះ មាន​ចំនួន​១៧៥ លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៨០​នាក់ របួសធ្ងន់​ចំនួន​១៧១​នាក់ និង​របួសស្រាល​ចំនួន​៩៣​នាក់​៕S/​ដោយ​៖​ហូ​សាន់​