គ្រោះថ្នាក់ចរាចរថ្ងៃទី១៣មិថុនា​ បង្កឲ្យមនុស្សស្លាប់២នាក់និងរបួស​​១៤នាក់

619
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា គិតពីម៉ោង២ថ្ងៃ ទី១២ដល់ម៉ោង២ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានបង្កឲ្យមានមនុស្សស្លាប់២នាក់ និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល១៤នាក់ (ស្រី៤នាក់)។

រីឯមូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ បត់មិនប្រកាន់ស្តាំជាដើម ។ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឲ្យមានការខូចខាតយានយន្តសរុបជាច្រើនគ្រឿង ក្នុងនោះមានម៉ូតូ រថយន្តតូ-ធំ និងយានផ្សេងៗជាច្រើនគ្រឿងទៀត ។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន១៦នាក់នៅថ្ងៃទី១៣ ខែមិថុនា នេះ គឺ កើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិចចំនួន៨លើក។

សូមជម្រាបថា ក្នុងរយៈពេល១៣ថ្ងៃនៃខែមិថុនា នេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ មនុស្សសរុប៧២នាក់ បង្ករបួសធ្ងន់-ស្រាលចំនួន២២៣នាក់ ក្នុងហេតុការណ៍កើតឡើង ១៤៦លើក៕B/

#