គ្រោះថ្នាក់ចរាចរថ្ងៃ១៦មីនាៈ​ប្រាំបីនាក់បាត់បង់ជីវិតនិង​របួសប្រាំបួននាក់

339
ចែករម្លែក
  • 24
    Shares

ដោយៈ សាវរក្ស/​ភ្នំពេញៈយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិឲ្យដឹងថា គិតពីម៉ោង​២រសៀលថ្ងៃទី​១៥ដល់ម៉ោង២រសៀលថ្ងៃ​ទី១៦​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ គ្រោះថ្នាក់​ចរាចរបានកើតឡើងចំនួន១៣លើក បណ្តាលឱ្យ​មនុស្សប្រាំបី​​នាក់​បាត់បង់ជីវិត និង​បាន​​របួសធ្ងន់​-​ស្រាល​ ចំនួន​ប្រាំបួននាក់​ ។​

​មូលហេតុនៃ​គ្រោះថ្នាក់​ចរាចរ​​ ដោយសារ​ល្មើសល្បឿន, មិនគោរពសិទ្ធិ, ស្រវឹង, ងងុយដេកនិងកត្តាយាន្ត។

​សូម​ជម្រាប​ថា​ ក្នុង​រយៈពេល​១៦​ថ្ងៃ​នៃ​ខែមីនា​នេះ​ គ្រោះថ្នាក់​ចរាចរ​បាន​សម្លាប់​មនុស្ស​សរុប១០៧​នាក់​និង ​របួសធ្ងន់​ ស្រាល​ ចំនួន​២៤២នាក់​ ក្នុង​ហេតុការណ៍​កើតឡើង១៨៨​លើក​ ៕សរន